ព័ត៌មានជាតិ
ប្ដីប្រពន្ធដេកក្បែរគ្នាពេញមួយយប់ ព្រឹកឡើងទើបដឹងថាប្តីស្លាប់
ខេត្តបន្ទាយមានជ័យ៖ ប្ដីប្រពន្ធដេកនៅជាមួយគ្នាពេញមួយយប់អត់ដឹងថាប្ដីស្លាប់ លុះព្រឹកឡើងតាមការសន្និដ្ឋានរបស់សមត្ថកិច្ចសពនេះស្លាប់ដោយសារគាំងបេះដូង។ ប្រពន្ធប្រទះឃើញប្តីស្លាប់នៅវេលាម៉ោង៤ទាបភ្លឺ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ ២០២០ នៅក្នុងភូមិសែសិនសង្កាត់អូរអំបិល ក្រុងសេរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

សមត្ថកិច្ចបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា សពជនរងគ្រោះមានឈ្មោះ សឿន សំអាតភេទប្រុសអាយុ៤០ឆ្នាំ។នៅមុនពេលកើតហេតុ តាមសំដីរបស់ប្រពន្ធសពឈ្មោះរឿម ស្រីធំ អាយុ ៣៤ឆ្នាំ បញ្ជាក់ថា ពេលយប់ ប្តីរបស់គាត់ដេកមើលទូរទស្សន៍ជាមួយគាត់និងកូនៗ គ្រាន់តែមានអាការះក្អកផ្តាស់សាយ លុះពេលយប់ជ្រៅក៏បិទទូរទស្សន៍ចូលដេកទាំងអស់គ្នា។ ព្រឹកឡើងជាទម្លាប់ពេលម៉ោង៤ទៀបភ្លឺ គាត់រៀបចំទៅលក់គ្រឿងម្ជូរ រួចដាស់ប្តីមិនភ្ញាក់ឃើញសភាពប្តីរឹងខ្លួនក៏ផ្អើលឆោឡោដឹងថាប្តីដេកស្លាប់បាត់ទៅហើយ។
ឆ្លងតាមការត្រួតពិនិត្យរបស់គ្រូពេទ្យ និងផ្នែកកោសល្យវិច្ច័យបានបញ្ជាក់ដឹងថា ផ្នែកក្បាលនិងអវយវះពុំមានស្លាកស្នាមទេ ផ្នែកដងខ្លួនមានស្លាកស្នាមជាំពេញខ្នងខាងក្រោយពិនិត្យរួចបានធ្វើការសន្និដ្ឋានថាសពដេកគាំងបេះដូងស្លាប់។ក្រោយពិនិត្យហើយសពប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ៖ វ៉ាន់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


