ព័ត៌មានជាតិ
លោកជំទាវម៉ែន សំអន រៀបចំទៀនព្រះវស្សា និងទេយ្យវត្ថុដើម្បីវេរប្រគេនព្រះសង្ឃក្នុងរដូវចូលវស្សានាពេលខាងមុខ
ភ្នំពេញ ៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានទទួលទៀនព្រះវស្សា និងទេយ្យវត្ថុ ពីលោកស្រីឧកញ៉ា អ៊ឹង ស៊ីស្រ៊ន និង លោកឧកញ៉ា ផែរ ហុកឈួន និងលោកស្រី សៀង ស៊ីពោធិ៍ និងភរិយាសម្រាប់ប្រគេនព្រះសង្ឃ ក្នុងអំឡុងពេលចូលព្រះវស្សាដែលនឹងឈានមកដល់នាពេលខាងមុខនេះ។ ពិធីទទួលទានព្រះវស្សានិងទេយ្យទាននេះធ្វើនៅភោជនីដ្ឋានសូរិយា នារសៀលថ្ងៃច័ន្ទ ៥កើត ខែបឋមសាឍ ឆ្នាំឆ្លូវ ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២១ ។

សូមបញ្ជាក់ថា ពិធីបុណ្យចូលព្រះវស្សា គឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុងព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់សម្រាប់ភិក្ខុសង្ឃ និងសាមណេរបានរៀនធម៌ និងវិន័យយ៉ាងខ្ជាប់ខ្ជួនតាមពុទ្ធឱវាទ។ បងប្អូនដែលជាអ្នកមានជំនឿទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធពិធីបុណ្យដោយនាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗ ទៅប្រគេនព្រះសង្ឃតាមលទ្ធភាព។

លោកជំទាវក៏បានមានប្រសាសន៍ថា បើទោះបីក្នុងបរិការណ៍កូវីដ១៩ យ៉ាងណាក៏ដោយ អស់លោកលោកស្រី ឧកញ៉ា ក៏នៅតែបានចាប់មគ្គផល បរិច្ចាគថវិកាផ្ទាល់ខ្លួន និងទេយ្យវត្ថុ ដើម្បីចូលរួមក្នុងកម្មវិធីបុណ្យព្រះពុទ្ធសាសនាដ៏ធំ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងទ្រទ្រង់ និងលើកស្ទួយវិស័យព្រះពុទ្ធសាសនាឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។

លោកជំទាវកិត្តិសង្គហបណ្ឌិតក៏បានជូនបុណ្យកុសលជូនដល់ម្ចាស់ទាន និងប្រជាពលរដ្ឋនៅទូទាំងប្រទេស សូមឲ្យប្រកបបាននូវសេចក្តីសុខ សេចក្តីចម្រើនគ្រប់ពេលវេលា និងជៀសផុតជំងឺកូវីដ១៩ និងទទួលបានជោគជ័យគ្រប់ភារកិច្ចការងារ៕
ដោយ ៖ វិមាន

-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup


