ព័ត៌មានជាតិ
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញសាកសួរសុខទុក្ខអតីតយុទ្ធជន រស់នៅលើដីសម្បទានសង្គមកិច្ចឃុំក្រយា
ឧត្តមសេនីយ៍ទោសោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានអញ្ជើញចុះសាកសួរសុខទុក្ខអតីតយុទ្ធជន ដែលកំពុងតែរស់នៅលើដីសម្បទានសង្គមកិច្ចឃុំក្រយា ដែលជាទីតាំងអំណោយរបស់ប្រមុខរាជរដ្ឋាភិបាល ជូនគ្រួសារអតីតយុទ្ធជន ១៤០គ្រួសារ ដែលមានជីវភាពលំបាកខ្វះខាត គ្មានលទ្ធភាពសាងសង់លំនៅឋាន នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ។
ពិធីនេះដោយមានការអញ្ជើញចូលរួម ពីសំណាក់ថ្នាក់ដឹកនាំ គណកម្មាធិការសមាគមអតីតយុទ្ធជនកម្ពុជា ខេត្តកំពង់ធំ និងគណកម្មការសមាគមស្រុកក្រុង ក្នុងគោលបំណងសិក្សាស្វែងយល់ ពីជីវភាពរស់នៅលើដីសម្បទានសង្គមកិច្ច ដែលជាការយកចិត្តទុកដាក់របស់ របស់សម្ដេចតេជោហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន។
ឧត្តមសេនីយ៍ទោសោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានីហ៊ុនសែន ដែលបានគិតគូរពីសុខទុក្ខនិងជីវភាពរស់នៅរបស់បងប្អូនគ្រប់ពេលវេលា និងសុំឲ្យបងប្អូនត្រូវខិតខំថែរក្សា សុខភាពឲ្យជៀសផុតពីជំងឺកូវីដ១៩ ដោយត្រូវអនុវត្តនូវវិធានការនានារបស់ក្រសួងសុខាភិបាល ពិសេសវិធានការ៣ កុំ និង ៣ការពាររបស់សម្ដេចតេជោ ហ៊ុន ទោះបីជាបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩រួចហើយក្តី។
បងប្អូនអតីតយុទ្ធជន គោរពថ្លែងអំណរគុណ សម្ដេចតេជោនិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតដែលបានផ្ដល់ផ្ទះថ្មី និងដីសម្រាប់ឱ្យពួកគាត់បានរស់នៅ បង្កបង្កើនផលកសាងជីវភាពគ្រួសារ និងចូលរួមក្នុងការអភិវឌ្ឍន៍សង្គមជាតិ ក្នុងនោះក៏មានការសំណូមពរស្ថាប័នពាក់ព័ន្ធ ដើម្បីសម្រួលដល់ការរស់នៅ ទី១ ជំរុញកសាងផ្លូវលំប្រវែង១២ គ.ម អំណោយសម្ដេចតេជោ ឲ្យបានឆាប់រហ័ស ព្រោះបច្ចុប្បន្នមានការលំបាកក្នុងការធ្វើដំណើរ ទី២ សូមមេត្តាជួយសាងសង់អណ្ដូងទឹក សម្រាប់ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ទី៣ជួយដោះស្រាយបន្ទះសូឡាប្រើប្រាស់ពន្លឺព្រះអាទិត្យ ដើម្បីប្រើប្រាស់ភ្លើង ព្រោះនៅទីនេះមិនទាន់មានបណ្ដាញអគ្គិសនី ។
ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ បានសំណូមពរដល់បងប្អូនទាំងអស់ ត្រូវខិតខំកសាងកែលម្អជីវភាពរស់នៅដោយត្រូវដំណាំបន្លែបង្ការផ្សេងៗ និងចិញ្ចឹមសត្វ ដើម្បីដោះស្រាយជីវភាពគ្រួសារឲ្យបានល្អប្រសើរ និងត្រូវគោរពតាមការដឹកនាំ និងណែនាំរបស់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់៕
អត្ថបទ៖ ប៊ុន រដ្ឋា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ១២ ម៉ោង ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
កីឡា៦ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សន្តិសុខសង្គម២ ថ្ងៃ ago
សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ
-
សន្តិសុខសង្គម២០ ម៉ោង ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល
-
ព័ត៌មានជាតិ២៤ ម៉ោង ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ