Connect with us

ព័ត៌មានជាតិ

រាជរដ្ឋាភិបាល​ ៖​ កំណើនសេដ្ឋកិច្ច​ឆ្នាំ​២០២១ អាច​នឹងមិន​សម្រេច​បាន​តាម​ការ​រំពឹងទុក​

បានផុស

នៅ

ភ្នំពេញ ​៖ ​រាជរដ្ឋាភិបាល​កម្ពុជា​បានបង្ហាញ​ភាព​មិន​ច្បាស់លាស់​អំពី​កំណើនសេដ្ឋកិច្ច​របស់​ក​ម្ពុ​ជា​ក្នុង​ឆ្នាំ២០២១​នេះ ដោយសារ​ការ​បន្ត​រីក​រាលដាល​នៃ​ព្រឹត្តិការណ៍ សហគមន៍​២០ កុម្ភៈ ឆ្នាំ​២០២១ បាននឹងកំពុង​តែ​ដាក់​សម្ពាធ​បន្ថែម​និង​កាន់តែ​ធ្ងន់ធ្ងរ​លើ​សេដ្ឋកិច្ច​កម្ពុជា​ដែល​នឹង​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​ឆ្នាំ ២០២១ អាច​នឹងមិន សម្រេច​បាន​តាម​ការ​រំពឹង​ទុក​កាល​ពី​ដើម​ឆ្នាំ។ នេះ​បើ​យោងតាម​សារាចរ​ណែនាំ​ស្តីពី​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្តី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ ២០២២​របស់​រាជរដ្ឋាភិបាល​។​

នៅក្នុង​សារាចរ​ណែនាំ​ស្តី​ពី​ការរៀបចំ​សេចក្តី​ព្រាងច្បាប់​ស្តីពី​ហិរញ្ញវត្ថុ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០២២​ ដែល​មាន​ជាច្រើន​ទំព័រ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​លើក​ឡើង​ថា «​ជាក់ស្តែង​វិស័យ​ដែល​ត្រូវបាន​រំពឹង​ថា ​នឹង​ជួយ​ជំរុញ​កំណើន​ឡើងវិញ​បាននឹងកំពុង​ទទួល​រង​ផល​ប៉ះពាល់​ពី​ការ​រីក​រាលដាល​នៃ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​ក្នុង​នោះ​រួមមាន​ អនុ​វិស័យ​សណ្ឋាគារ​និង​ភោជនីយដ្ឋាន​, អនុ​វិស័យ​លក់ដុំ​-​រាយ , អនុ​វិស័យ​សំណង់​និង​អចលនទ្រព្យ​, អនុ​វិស័យ​កាត់ដេរ​,​អនុវិស័យ​កម្មន្តសាល​មិន មែន​កាត់ដេរ​និង​អនុវិស័យ​ដឹកជញ្ជូន​ជាដើម​»​។​

រាជរដ្ឋាភិបាល​កម្ពុជា​បាន​វាយតម្លៃ​អំពី​កំណើន​សេដ្ឋកិច្ច​កម្ពុជា​ឆ្នាំ២០២១ ត្រូវ​បាន​ប៉ាន់ស្មាន​កាលពី​ដើមឆ្នាំ​ថា​ នឹង​មាន​កំណើន​៤%​ស្រប​ពេល​ដែល ផ​. ស​.​ស​តាម​ថ្លៃ បច្ចុប្បន្ន​ត្រូវ​បាន​ប៉ាន់ស្មាន​ស្មើនឹង​១១៦,៧១១ ប៊ី​លាន​រៀល ដោយ​ផ្អែកលើ​សម្មតិកម្ម​សំខាន់​នៃ​វិសាលភាព​និង​ប្រសិទ្ធភាព​ការ​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩​គួបផ្សំ នឹង​គោលនយោបាយ​គាំទ្រ​នានា​ដែល​ជួយ​ជំរុញ​សកម្មភាព​ផលិតកម្ម​,​តម្រូវការ​ប្រើប្រាស់​និង​ការបង្កើន​ទំនុកចិត្ត​សម្រាប់​ការ​វិនិយោគ។

គួរ​បញ្ជាក់​ថា ​ក្នុង​ឆ្នាំ ២០២០ កន្លង​មក​នេះ​កំណើនសេដ្ឋកិច្ច​កម្ពុ​ជាស​ម្រេច​បាន​ក្នុង​អត្រា -៣,១% ដែល​កំណើន​នេះ​ដោយសារ​ការ​ធ្លាក់ចុះ​យ៉ាង​គំហុក​នៃ​វិស័យ​សេវាកម្ម និង​វិស័យ​ឧស្សាហកម្ម ខណៈ​វិស័យ​កសិកម្ម​នៅ​រក្សាបាន​កំណើន​វិជ្ជមាន។ ការ​ធ្លាក់ចុះ​នេះ​បាន​ធ្វើ​ឱ្យ ផ​.​ស​.​ស សម្រាប់​មនុស្សម្នា​ក៏បាន​ត្រឹម ១ ៦៥៣ ដុល្លារ អាមេរិក​។ ទន្ទឹម​នេះ​អត្រា​អតិផរណា​មធ្យម​ប្រចាំឆ្នាំ​ស្ថិត​ក្នុង​រង្វង់ ២,៩% និង​អត្រា​ប្តូរ​ប្រាក់​មធ្យម​គឺ​ប្រមាណ ៤១៨០ រៀល​ក្នុង​មួយ​ដុល្លារ​អាមេរិក៕

ដោយ ​៖ បាន វិបុល

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានជាតិ២១ នាទី មុន

សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ចុះពិនិត្យព្យាបាលជំងឺពលរដ្ឋនៅស្រុកថ្មគោល

ព័ត៌មានជាតិ៣៤ នាទី មុន

កម្មករ-និយោជិត សរសើរថា ពេលមកបើកលុយ ក្រសួងការងារ បានយកចិត្តទុកដាក់លើសពីការរំពឹងទុក

ព័ត៌មានជាតិ៣៨ នាទី មុន

សម្តេចធិបតី និងលោកជំទាវបណ្ឌិត ចាត់ឱ្យគ្រូពេទ្យព្យាបាលពូម្នាក់ដែលមានជំងឺបេះដូងរីក

ព័ត៌មានជាតិ៣៨ នាទី មុន

សិក្ខាកាមយោធាកម្ពុជា៣រូប នឹងចេញទៅបន្តការសិក្សានៅបណ្ឌិតសភាការពារជាតិជប៉ុន

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

សន្តិសុខសង្គម៥ ថ្ងៃ មុន

បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)

Sokha Hotels

ព័ត៌មានពេញនិយម