Connect with us

ព័ត៌មានជាតិ

ខេត្តកោះកុងនឹងបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ‑១៩ ចាប់ពីថ្ងៃទី២០មិថុនាតទៅ

បានផុស

នៅ

ខេត្តកោះកុងនឹងចាប់ផ្តើមបើកយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ចាប់ពីថ្ងៃទី២០មិថុនាឆ្នាំ២០២១តទៅនៅតាមទីតាំងចំនួន៥កន្លែងផ្សេងៗគ្នា។

យោងតាមសេចក្តីជួនដំណឹងរបស់មន្ទីរសុខាភិបាលខេត្តកោះកុងចុះថ្ងៃទី១៨មិថុនានេះដោយបានណែនាំដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅអញ្ជើញមកចាក់វ៉ាក់សាំងនៅថ្ងៃទី២០ខែមិថុនាឆ្នាំ២០២១នេះតទៅដែលមានទីតាំងចំនួន៥កន្លែងផ្សេងៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងនោះនៅក្រុងខេមរភូមិន្ទមានទីតាំងចំនួនពីរកន្លែងគឺទីមួយនៅសាខាកាកបាទក្រហមខេត្តកោះកុងនិងទី ពីរនៅមជ្ឈមណ្ឌលស៊ុននឹង។ នៅស្រុកស្រែអំបិលមានទីតាំងចំនួន៣កន្លែងគឺ ទីមួយនៅ សាលាបឋមសិក្សាស្រែអំបិល ទីពីរ នៅ  សាលាបឋមសិក្សាជីខលើនិងទីបី នៅ សាលាបឋមសិក្សាបឹងព្រាវ។

យោងតាមផែនការមន្ទីរសុខាភិបាលខេត្តកោះកុងនឹងបើកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ‑១៩ជួនប្រជាពលរដ្ឋឲ្យបានរួចរាល់ក្នុងរយៈពេលបីថ្ងៃហើយក្នុងករណីមានការប្រែប្រួលមន្ទីរនឹងជូនដំណឹងជាថ្មីពេលក្រោយ។ មន្ទីរសុខាភិបាលបានណែនាំដល់សាធារណជនអញ្ជើញមកចាក់សាំងនៅតាមទីតាំងនិងកាលបរិច្ឆេទដែលបានកំណត់ខាងលើដោយភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណលិខិតឆ្លងដែនឬសំបុត្រកំណើតឬសៀវភៅស្នាក់នៅឬឆាយា។

គួរបញ្ជាក់ថាបច្ចុប្បន្ននេះការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩នៅតាមរាជធានីខេត្តចំនួន៣ក្នុងនោះរួមមានរាជធានីភ្នំពេញ ខេត្តកណ្តាលនិងខេត្តព្រះសីហនុ៕

សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម