ព័ត៌មានជាតិ
ក្រុមការងារផ្នែកអប់រំនៃរដ្ឋាភិបាលនឹងបើកកិច្ចប្រជុំជាមួយវិស័យឯកជននៅថ្ងៃទី២៣មិថុនាខាងមុខ
ភ្នំពេញ៖ លោក បណ្ឌិត សភាចារ្យ ហង់ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមការងារផ្នែកអប់រំនៃរដ្ឋាភិបាលសម្រាប់ធ្វើដៃគូកិច្ចពិភាក្សាជាមួយវិស័យឯកជននឹងបើកកិច្ចប្រជុំជាផ្លូវការជាមួយ លោកបណ្ឌិត ហេង វ៉ាន់ដា ប្រធានក្រុមការងារ ដ(១១) វិស័យអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជននៅរសៀល ថ្ងៃ២៣ មិថុនា ២០២១ តាមប្រព័ន្ធZoom។

បើតាម លោកបណ្ឌិត ហេង វ៉ាន់ដា បានមានប្រសាសន៍នៅរសៀលថ្ងៃទី២១មិថុនានេះថា កិច្ចប្រជុំនេះនឹងធ្វើការពិភាក្សាគ្នារកដំណោះស្រាយដែលក្រុមការងារ ដ(១១) វិស័យអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនបានស្នើទៅលោករដ្ឋមន្ត្រីក្រសួងអប់រំកាលពីសប្តាហ៍មុន ចំនួន៧ចំណុចក្នុងនោះស្នើសុំបើកដំណើរការសាលារៀនឡើងវិញផងដែរ។
លោក បណ្ឌិត ហេង វ៉ាន់ដា បានបញ្ជាក់ថា សំណើរ៧ចំណុចដែលឱ្យក្រសួងអប់រំយុវជននិងកីឡាជួយដោះស្រាយ រួមមានទី១. សំណើសុំបើកសាលារៀនឡើងវិញដោយថ្នាក់ឧត្តមសិក្សានិងថ្នាក់ k-12 រៀនជាលក្ខណៈ online plus ដូចគ្នាដែលមានការទទួលខុសត្រូវរបស់សាលានីមួយៗជាមួយនឹងគោរពតាមគោលការណ៍ ស្តង់ដាវិធានការអនាម័យរបស់ក្រសួង អប់រំយុវជននិងកីឡានិងស្នើកំណត់ថ្ងៃប្រឡងបាក់ឌុប។

ទី២. សំណើរសុំបិទត្រឹមទីតាំងដែលកើតមានជំងឺកូវីដ១៩ ឬទីតាំងដែលសង្ស័យដែលកើតមានជំងឺកូវីដ១៩ ចំពោះតែថ្នាក់ឬទីតាំងជាក់លាក់ណាមួយដែលមានកើតជំងឺកូវីដ១៩ឬដែលសង្ស័យកើតជំងឺកូវីដ១៩ ជាជាងការបិទសាលាទាំងមូលតែម្ដង។
ទី៣.សំណើសុំចាក់វ៉ាក់សាំងឲ្យបានពេញលេញចំពោះសិស្សនិស្សិតនិងបុគ្គលិកអប់រំផ្នែកឯកជនជាពិសេសចំពោះសិស្សនិស្សិតនិងបុគ្គលិកអប់រំផ្នែកឯកជននៅតាមបណ្ដាលខេត្តនានាដើម្បីកាត់បន្ថយហានិភ័យនៃការឆ្លងជំងឺកូវីដ១៩ដែលការចាក់វ៉ាក់សាំងនោះអាចធ្វើបាននៅតាមទីតាំងសាលាផ្ទាល់តែម្ដង។
ទី៤. សំណើសុំធនាគារជាតិនៃកម្ពុជាបន្ថយអត្រាការប្រាក់ពិសេសស្នើសុំបន្ថយអត្រាការប្រាក់កាតព្វកិច្ចចំពោះធនាគារឯកជនដើម្បីឲ្យធនាគារឯកជនមានលទ្ធភាពបន្ថយអត្រាការប្រាក់មកដល់គ្រឹះស្ថានអប់រំឯកជននិងស្នើសុំពន្យារពេលនៃការសងត្រឡប់វិញ។
ទី៥. សំណើសុំផ្អាកការបង់ថ្លៃសេវាបេឡាជាតិរបបសន្តិសុខសង្គម ប.ស.ស និងអាចទទួលបានអត្ថប្រយោជន៍ដែលផ្ដល់ដោយបសសជាធម្មតា។
ទី៦.សំណើសុំបង្កើតល្បឿនអ៊ីនធឺណិតសម្រាប់វិស័យអប់រំដោយស្នើសុំក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍បង្កើនល្បឿន អ៊ិនធើណេតឱ្យបានលឿនសម្រាប់វិស័យអប់រំដើម្បីឆ្លើយតបឱ្យបានល្អប្រសើរចំពោះការប្រើប្រាស់ក្នុងការរៀនតាមអនឡាញរបស់សិស្សនៅក្នុងបរិបទនៃជំងឺកូវីដ១៩និងទី៧. សំណើសុំព្យួរការបង់ពន្ធកាត់ទុកលើប្រាក់បៀវត្សបុគ្គលិកអប់រំផ្នែកឯកឯកជនបើអាចបន្ធូរបន្ថយត្រឹមរយៈពេល ៦ខែ៕
គួរបញ្ជាក់ថាក្រុមការងារផ្នែកអប់រំនៃរដ្ឋាភិបាលមានសមាជិក ចំនួន៤រូបនិងក្រុមការងារ ដ(១១) វិស័យអប់រំ នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជនមានសមាសភាពចំនួន១៣រូប៕
សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


