ព័ត៌មានជាតិ
អាជ្ញាធរខេត្តតាកែវបើកយុទ្ធនាការចាក់វ៉ាក់សាំង៤០ម៉ឺនដូស នៅស្រុកសំរោង និងស្រុកបាទី
នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាល ខេត្តតាកែវ ឯកឧត្តមវេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំងប្រភេទ ស៊ីណូវ៉ាក់ ចំនួន៤០ម៉ឺនដូស តាមរយៈក្រសួងការពារជាតិ ជូនមន្រ្តីរាជការ ព្រះសង្ឃ ប្រជាពលរដ្ឋ និងកម្មករ កម្មការនី នៅស្រុកសំរោង និងស្រុកបាទី ។

មានប្រសាសន៍នាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្តតាកែវ បានលើកឡើងថា យុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ គឺមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយដល់បងប្អូនប្រជាពលរដ្ឋរបស់យើងឲរួចផុត ពីការគម្រាមកំហែង នៃជំងឺឆ្លងកូវីដ១៩ ដែលនៅលើសកលលោក បាននឹងកំពុងមានការគម្រាមកំហែង និងស្លាប់ដោយសារតែមេរោគកូវីដនេះ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមចាក់វ៉ាក់សាំងការពារឲបានគ្រប់ៗគ្នា ។

ឯកឧត្តមអភិបាលខេត្តបានបន្តថា ការចាក់វ៉ាក់សាំងគឺ ជាការការពារពីការឆ្លង នៃជំងឺកូវីដ មិនមែនជាកន្លែងប្រភពចម្លងមេរោគកូវីដនោះទេ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកទទួលការចាក់វ៉ាក់សាំង សូមគោរពទៅតាមគោលការរបស់ក្រសួងសុខាភិបាល ដោយរក្សាគម្លាតឲ្យបានត្រឹមត្រូវ មិនមែនមកប្រមូលផ្តុំគ្នាដែលជាហេតុនាំឲ្យមានការចម្លងជំងឺនោះទេ ។

ជាមួយគ្នានេះផងដែរ ឯកឧត្តម ក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្តល់វ៉ាក់សាំងនេះ មកចាក់ជូនប្រជាពលរដ្ឋ និងថ្លែងអំណរគុណចំពោះសម្តេចពិជ័យសេនា ទៀ បាញ់ ដែលបានផ្តល់ក្រុមគ្រូពេទ្យយោធា ចុះជួយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋដោយមានកិច្ចសហការជាមួយនឹងអាជ្ញាធរបានយ៉ាងល្អ ៕





-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?