ព័ត៌មានជាតិ
កម្ពុជាមានមហិច្ឆតាចង់ផលិតវ៉ាក់សាំងការពារសត្វដោយខ្លួនឯង
ប្រទេសកម្ពុជាមានគម្រោងចង់ផលិតវ៉ាក់សាំងការពារសត្វដោយខ្លួនឯងក្រោមជំនួយឧបត្ថម្ភបច្ចេទេសពីភាគីចិនដើម្បីជួយលើ កកម្ពស់ផលិតកម្មចិញ្ចឹមសត្វនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទបានមានប្រសាសន៍ថា« សំណើរបស់កម្ពុជាដែលមានឆន្ទ:ចង់ផលិតវ៉ាក់សាំងដោយខ្លួនឯងត្រូវបានភាគីចិនបានគាំទ្រហើយ ។ អ្នកជំនាញរបស់ចិននឹងចុះមកសិក្សាផ្ទាល់ក្រោយស្ថានភាពកូវីដ-១៩ បានល្អប្រសើរ »។
គម្រោងចង់បង្កើតវ៉ាក់សាំងការពារសត្វដោយខ្លួនឯងនេះដោយសារបច្ចុប្ននេះការចិញ្ចឹមសត្វគោ និងក្របីនៅកម្ពុជាប្រឈមនឹងជំងឺអ៊ុតក្តាម និងជំងឺសារទឹក។ប្រសិនបើកម្ពុជាមានវ៉ាក់សាំងដោយខ្លួនឯងនឹងជួយទប់ស្កាត់ការរាលឆ្លងជំងឺទាំងនេះតាមរយ:ការចាក់ថ្នាំការពារធ្វើឱ្យគោ ក្របីចៀសផុតពីជំងឺទាំងនេះ។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានឲ្យដឹងថា នៅទសវត្សរ៍ចុងក្រោយនេះ ផលិតកម្មចិញ្ចឹមគោ ក្របីនៅកម្ពុជាមានការរីកចម្រើនគួរឲ្យកត់សម្គាល់ ប៉ុន្តែបានជួបប្រទះជំងឺឆ្លងសំខាន់ពីរគឺជំងឺសារទឹក និងជំងឺអុតក្តាម ដែលបានបំផ្លាញទាំងសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
ក្រសួងដាក់ចេញ វិធានការសំខាន់ៗដើម្បីទប់ស្កាត់ការរាលឆ្លងជំងឺតាមរយ:ការចាក់ថ្នាំការពារ ការព្យាបាលសត្វឈឺតាមលទ្ធភាព វិធានការចត្តាឡីស័ក និងវិធានការជីវសុវត្ថិភាព។
ដោយសារថវិកាមានកំណត់ នៅឆ្នាំ២០២០ អគ្គនាយដ្ឋាន សហការជាមួយ មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានី-ខេត្ត បានចុះធ្វើអន្តរាគមន៍ចាក់ថ្នាំការពារជំងឺសារទឹកបានត្រឹម ៣០% និងជំងឺអុតក្តាមបាន ២% ក្នុងចំនួនសត្វគោ ក្របីសរុបទូទាំងប្រទេសជាង ៣លានក្បាលប៉ុណ្ណោះ។

យោងទៅលើភាពចាំបាច់ និងជាពិសេសដើម្បីចូលរួមទប់ស្កាត់ការឆ្លងរាលដាលជំងឺសារទឹក និងជំងឺអុតក្តាម អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានដាក់សំណើទៅរដ្ឋាភិបាលចិន សុំថ្នាំការពារជំងឺសារទឹក និងជំងឺអុតក្តាម។ភាគីចិនបានឯកភាពផ្តល់ជូនវ៉ាក់សាំងសារទឹកចំនួន ១០ម៉ឺនកម្រិត ជាលើកទី១ និងវ៉ាក់សាំងជំងឺអុតក្តាមចំនួន ១០ម៉ឺនកម្រិតជាលើកទី២។
ថ្នាំការពារដែលជាជំនួយរបស់ភាគីចិន ត្រូវបានបែងចែក និងបាននិងកំពុងចុះអន្តរាគមន៍ចាក់ឲ្យគោ-ក្របី នៅតាមបណ្តាខេត្តដែលមានផ្ទុះជំងឺច្រើនជាងគេទាំង ១២ ខេត្ត ក្នុងនោះមានខេត្ត៖ ព្រៃវែង កំពង់ចាម តាកែវ សៀមរាប ព្រះវិហារ ឧត្តរមានជ័យ បន្ទាយ មានជ័យ បាត់ដំបង រតនះគីរី ត្បូងឃ្មុំ កំពង់ឆ្នាំង និងពោធិសាត់៕
សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


