ព័ត៌មានជាតិ
មេខ្យល់២នាក់ បញ្ជូនទៅតុលាការ ចំណែកពលករលួចឆ្លងដែនជាមួយមេខ្យល់នោះត្រូវបញ្ជូនទៅចត្តាឡីស័ក
បន្ទាយមានជ័យ ៖ មេខ្យល់២នាក់បញ្ជូនទៅតុលាការចំណែកពលករលួចឆ្លងដែនជាមួយមេខ្យល់នោះត្រូវបញ្ជូនទៅចត្តាឡីស័កនៅស្រុកម៉ាឡៃក្រោយពីសមត្ថកិច្ចចំរុះឃាត់ខ្លួនបាននៅយប់ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១។

លោកវរសេនីយ៍ត្រី តាំង សុខហេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកម៉ាឡៃបានប្រាប់អ្នកយកព័ត៌មានឲ្យដឹងថា លោកបានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុម សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក រិទ្ធ រ៉ម មេបញ្ជាការរងទទួលទិសស្រុកម៉ាឡៃ បានធ្វើការចុះល្បាតតាមបន្ទាត់ព្រំដែនក្នុងភូមិសាស្ត្រស្រុក ដើម្បីទប់ស្កាត់ការនាំពលរដ្ឋចេញចូលទៅប្រទេសថៃដោយខុសច្បាប់ពេលកំពង់ល្បាតនោះស្រាប់ប្រទះឃើញប្រជាពលរដ្ឋចំនួន១១នាក់ ក្នុងនោះមានមេខ្យល់ចំនួន២នាក់បម្រុងលួចឆ្លងដែនទៅប្រទេសថៃ នៅចំណុចច្រករបៀងក្នុងភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ហើយបានធ្វើការឃាត់ខ្លួនក្នុងនោះបានដកហូតវត្ថុតាងរួមមានម៉ូតូចំនួន៣គ្រឿងនាំយកមកងរាជអាវុធហត្ថស្រុកដើម្បីសួរនាំ។

ក្រោយពីសួរពលករបានឆ្លើយថា មានមេខ្យល់ចំនួន២នាក់ បម្រុងនាំពួកខ្លួនទៅថៃ ១ឈ្មោះនឿន សីហា ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ២ឈ្មោះឃន សុផាត ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង មេខ្យល់ទាំង២នាក់នេះ បានឆ្លើយសារភាពថា ពួកគេពិតជាបាននាំពលករ៩នាក់បម្រុងឆ្លងដែនទៅប្រទេសថៃពិតប្រាកដមែន។

ពលករនិងមេខ្យល់បានបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្ត។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារយុត្តិធម៌ បានប្រាប់ឲ្យដឹងថា ដោយបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកបានឲ្យកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សបញ្ជូនមេខ្យល់ទាំង២នាក់និងម៉ូតូ៣គ្រឿងទៅសាលាដំបូងខេត្តចាត់ការតាមច្បាប់ ចំណែកពលករទាំង៩នាក់ ក្រោយពីសមត្ថកិច្ចសួរនាំរួចត្រូវបានបញ្ជូនទៅមណ្ឌលធ្វើចត្តាឡីស័កស្រុកម៉ាឡៃផងដែរ៕
ដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


