ព័ត៌មានជាតិ
បិទខ្ទប់ផ្ទះពលរដ្ឋមួយកន្លែងក្រោយរកឃើញសមាជិក៦នាក់វិជ្ជមានកូវីដ
នៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកអន្លង់វែង ដឹកនាំដោយលោកអនុសេនីយ៍ទោ ហេង ធី មេបញ្ជាការរងស្រុក សហការជាមួយកម្លាំងនគរបាលឃុំត្រពាំងតាវ ស្រុកអន្លង់វែង ប្រជាការពារភូមិ មន្ត្រីសុខាភិបាលមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ដឹកនាំដោយលោក នៅ សំអន ប្រធានប្រតិបត្តិស្រុកអន្លង់វែង និងស្រុកត្រពាំងប្រាសាទចុះធ្វើការស្រាវជ្រាវ ជាមួយអ្នកពាក់ព័ន្ធជាមួយអ្នកដែលវិជ្ជមានកូវីដ១៩ ឈ្មោះ ញ៉ែ ស្រីពៅ ភេទស្រីអាយុ២៦ឆ្នាំ មុខរបរកម្មករ ជាមួយកូនឈ្មោះ ផង លីហ្វើ ភេទស្រីអាយុ១០ ខែមកពីខេត្តកំពតបច្ចុប្បន្នរស់នៅភូមិទូលស្វាយ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដែលគ្រូពេទ្យយកសំណាករកឃើញវិជ្ជាមានកូវិដ១៩ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ។

តាមលទ្ធផលនៃការស្រាវ និងអង្កេតតាមដានឃើញថា អ្នកដែលមាហានិភ័យ គឺក្រុមគ្រួសារដែលរស់នៅផ្ទះជាមួយគ្នាមានឈ្មោះដូចខាងក្រោម:
១/ឈ្មោះ ផន លីហ្វេ ភេទស្រី(ត្រូវជាកូនរបស់អ្នកវិជ្ជមានកូវីដ១៩)
២/ឈ្មោះ ឯក សេងលី ភេទប្រុស អាយុ២៥ឆ្នាំ
៣/ឈ្មោះ សិទ្ធិ ចាន់ ធី ភេទស្រី អាយុ៥១ឆ្នាំ
៤/ឈ្មោះ ខុន សុខុម ភេទស្រី អាយុ៥៨ឆ្នាំ
ក្រោយពីយកសំណាកលទ្ធផលអវិជ្ជមានទាំងអស់ ហើយក្រុមការងារបានធ្វើការបិទខ្ទប់ទីតាំងខាងលើជាបណ្តោះអាសន្នរយះពេល១៤ថ្ងៃ៕
អត្ថបទ ៖ ចាន់ ធី


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


