ព័ត៌មានជាតិ
នារីវ័យក្មេងម្នាក់ទាញកាំបិតប៉័ងតោកាប់ប្រហារលើបុរសម្នាក់ ព្រោះចង់សងសឹកឲ្យបងប្រុស
ជនសង្ស័យដែលជានារីវ័យក្មេងម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបញ្ជូនទៅតុលាការក្រោយមានការសងសឹកឲ្យបងប្រុសរបស់ខ្លួន ក៏បានកាប់ជនរងគ្រោះ១កាំបិតប៉័ងតោបណ្តាលឲ្យរងរបួសផ្នែកក្បាល។
សមត្ថកិច្ចបានឲ្យដឹងថា នារីវ័យក្មេងដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ធន ដាណែត អាយុ២០ឆ្នាំរស់នៅភូមិចម្ការឫស្សី សង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ដោយកាលពីថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ កន្លងមកនារីរូបនេះបានប្រព្រឹត្តិអំពើហិង្សាទាញយកកាំបិតបុ័ងតោកាប់ទៅលើជនរងគ្រោះឈ្មោះ ឡាជ ងួនយី ភេទប្រុសអាយុ២៤ឆ្នាំ រស់នៅក្នុងភូមិ១៣មករា សង្កាត់ ព្រែកព្រះស្តេច ក្រុងបាត់ដំបង បណ្តាលអោយរងរបួសត្រង់ក្បាល។

នារីដៃដល់បានសារភាពប្រាប់សមត្ថកិច្ចថា មូលហេតុដែលបណ្តាលខ្លួនយកកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះនេះ ដោយសារតែកំហឹងមួយឆាវ ខណ:ពេលដែលឃើញជនរងគ្រោះនៅថ្ងៃកើតហេតុបានវាយទៅលើបងប្រុសបង្កើតរបស់ខ្លួនឲ្យរបួសទើបទប់ចិត្តមិនបាន ក៏ទាញកាំបិតប៉័ងតោកាប់ទៅលើជនរងគ្រោះវិញ ដើម្បីសងសឹកបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរត្រង់ក្បាលតែម្តង។
ក្រោយការឃាត់ខ្លួននារីជនដៃដល់ខាងលើ សមត្ថកិច្ចដកហូតបានវត្ថុតាងកាំបិតប៉័ងតោចំនួន០១ផងដែរ ដែលជនដៃដល់ធ្វើសកម្មភាពល្មើសច្បាប់ទៅលើជនរងគ្រោះ។
ជនសង្ស័យត្រូវបានសមត្ថកិច្ចជំនាញនៃអធិការក្រុងបាននឹងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ ៖ សៅ សារិទ្ធ

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


