Connect with us

ព័ត៌មានជាតិ

ឃើញម៉ូតូទុកមុខផ្ទះទំនងចូលលួចសែងចេញ តែត្រូវម្ចាស់មកទាន់ចាប់ប្រគល់ជូនសមត្ថកិច្ច

បានផុស

នៅ

ភ្នំពេញ៖ ជនសង្ស័យចំនួន៣ នាក់ជិះម៉ូតូមួយគ្រឿងមកធ្វេីសកម្មភាពលួចម៉ូតូប្រជាពលរដ្ឋមួយគ្រឿងបានសម្រេច តែត្រូវម្ចាស់ឃេីញទាន់សហការជាមួយប្រជាពលរដ្ឋដេញចាប់បានម្នាក់វាយទ្រោមខ្លួនទេីបប្រគល់ជូនសមត្ថកិច្ចកាលពីវេលាម៉ោង១និង០០នាទីរសៀល ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១  ស្ថិតនៅតាមបណ្ដោយផ្លូវបេតុងភូមិព្រៃសណ្ដែក សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យមានឈ្មោះ ហេង សុវណ្ណារិទ្ធ ភេទប្រុសអាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ  ស្នាក់នៅភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ម៉ូតូដែលជនសង្ស័យលួចម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ 2013 ពាក់ស្លាកលេខ ភ្នំពេញ 1BP-7456 ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថាមុនពេលកើតហេតុជនរងគ្រោះបានទុកម៉ូតូនៅមុខផ្ទះរបស់គាត់ពេលនោះក៏ដើរចូលទៅក្នុងផ្ទះបាត់  បន្ទាប់មកស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូនិចមួយគ្រឿងឌុបគ្នា  មកបានមកធ្វើសកម្មភាពលួចយកម៉ូតូនិងសែងចេញពីរបងផ្ទះ  ភ្លាមនោះជនរងគ្រោះបានឃើញទាន់ដេញចាប់និងស្រែកថាចោរៗធ្វេីឲ្យភ្ញាក់ផ្អេីលដល់ប្រជាពលរដ្ឋនាំគ្នាដេញចាប់បានម្នាក់ចំណែក២នាក់ទៀតគេចខ្លួនបាត់។

ក្រោយកេីតហេតុទើបរាយការណ៍ទៅសមត្ថកិច្ចចុះចុះមកដល់ចំណុចកេីតហេតុនាំយកទៅសាកសួរនៅប៉ុស្តិ៍នគរបាលចោមចៅទីទី២ ដើម្បីកសាងសំណុំរឿងយកទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីចាតការបន្តតាមនិតិវិធី៕

ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន

រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ

នយោបាយ២ ថ្ងៃ មុន

ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

Huang Xiaoming ​ជួប​មិត្ត​ស្រី​ភ្លាមៗ​ ក្រោយចេញ​ក្រៅ​ជាមួយ​អតីត​ភរិយា Angelababy និង​កូន​ប្រុស

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី 

សេចក្ដីជូនដំណឹង២ ថ្ងៃ មុន

ផ្ទុះ​ខ្លាំង​! មិន​ដល់​២៤​ម៉ោង​ផង វីដេអូ Surprise មង្គលការ​អតិថិជន​របស់​ក្រុមហ៊ុន វឌ្ឍនៈ ប្រ៊ូ​វើ​រី ដោយ​កញ្ញា​រ៉ា​ប៊ី​មាន​អ្នកទស្សនា​ជិត ៣​លាន​នាក់ Videos Inside

Sokha Hotels

ព័ត៌មានពេញនិយម