សន្តិសុខសង្គម
ជនសង្ស័យម្នាក់យកលុយថៅកែទៅលេងល្បែងអស់ជាង៥.០០០ដុល្លារ ត្រូវអាវុធហត្ថឃាត់ខ្លួន
បន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់យកលុយរបស់ថៅកែដែលម្ចាស់សំណង់គេជំពាក់ទូទាត់ឲ្យ ទៅលេងល្បែងនិងស៊ីចាយអស់ជាង៥.០០០ដុល្លារ ត្រូវបានកម្លាំងអាវុធហត្ថឃាត់ខ្លួន។
យោងតាមពាក្យបណ្ដឹងរបស់ឈ្មោះ ស សំរឹត ភេទប្រុស អាយុ៤៥ឆ្នាំ ដែលជាម្ចាស់ហាងលក់គ្រឿងសំណង់ សំរឹត ហេងហេង មានទីតាំងនៅ ភូមិផ្សារកណ្ដាល សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានប្ដឹងទៅកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចោទប្រកាន់ទៅលើឈ្មោះ ម៉ុន ផល្លា ភេទប្រុស អាយុ៣៥ឆ្នាំ ជាបុគ្គលិករបស់ខ្លួន។
តាមការអះអាងរបស់ ឈ្មោះ ស សំរឹត ជាម្ចាស់ហាងលក់គ្រឿងសំណង់ សំរឹត ហេងហេង បានរៀបរាប់ប្រាប់សមត្ថកិច្ចឲ្យដឹងថា នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣ ខ្លួនបានឲ្យឈ្មោះ ម៉ុន ផល្លាទៅយកលុយពីអ្នកទិញគ្រឿងសំណង់របស់ខ្លួនហើយធ្វើការជំពាក់ចំនួន៣ទីតាំង ប្រាក់សរុបចំនួន៦.៥៣៤ដុល្លារពេលទារបានហើយ ស្រាប់តែបុគ្គលិកនេះយកលុយទៅលេងល្បែង និងស៊ីចាយអស់មិនយកមកឲ្យខ្លួនទើបខ្លួនដាក់ពាក្យប្តឹងតែម្តង។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយពីទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះ លោកបានដឹកនាំកម្លាំងអាវុធហត្ថ១ក្រុមចុះឃាត់ខ្លួន ឈ្មោះ ម៉ុន ផល្លា បាននៅវេលាម៉ោង៣រសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ហើយបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុង ហើយកម្លាំងជំនាញបានសួរនាំ ឈ្មោះ ម៉ុន ផល្លា បានរៀបរាប់ថា ខ្លួនពិតជាបានយកប្រាក់ថ្លៃទូទាត់គ្រឿងសំណង់ពីអតិថិជនចំនួន៣ទីតាំង បានប្រាក់សរុបចំនួន ៦.៥៣៤ហើយយកទៅលេងល្បែង និងស៊ីចាយអស់ពិតប្រាកដ។។
ជនសង្ស័យក្រោយពីសួរនាំហើយបានកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តដើម្បីចាត់ការតាមនីតិវិធីបន្ត។ លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវនិងបង្ក្រាបបទល្មើស ដោយទទួលបានបទបញ្ជាពីលោកឧត្ដមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលពី លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្ត ជនសង្ស័យឈ្មោះ ម៉ុន ផល្លា ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្ត នៅរសៀលថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣នេះហើយដើម្បីដាក់ទោសទៅតាមច្បាប់៕
ដោយ ៖ វ៉ាន់ ណាង

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


