ព័ត៌មានជាតិ
អគ្គស្នងការនគរបាលជាតិអះអាងថា មិនមានជនជាតិវៀតណាមណាម្នាក់ត្រូវក្រុមជួញដូរមនុស្សបោកប្រាស់ឱ្យធ្វើការនៅកន្លែងកាស៊ីណូនិងកន្លែងល្បែងកំសាន្តនៅកម្ពុជាឡើយ
ភ្នំពេញ ៖ ក្រុមការងារប្រតិកម្មរហ័សអគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការបដិសេធទៅនឹងការចុះផ្សាយរបស់វិទ្យុបរទេសនិយាយភាសាខ្មែរ ដែលមានខ្លឹមសារថា ស្ថានទូតវៀតណាមបានផ្តល់ព័ត៌មានថា មានជនជាតិវៀតណាមត្រូវក្រុមជួញដូរមនុស្សបោកប្រាស់អោយមកធ្វើការនៅកន្លែងកាស៊ីណូ កន្លែងល្បែងកំសាន្ត និងនៅតាមកន្លែងល្បែងអនឡាញផ្សេងៗនៅក្នុងប្រទេសកម្ពុជា។
ករណីនេះត្រូវបានគេហទំព័ររបស់អគ្គស្នងការនគរបាលជាតិបង្ហោះនៅរសៀលថ្ងៃទី២១នេះថាយោងតាមរបាយការណ៍បឋមចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ របស់នាយកដ្ឋានប្រឆាំងការជួញដូរមនុ្ស និងការពារអនីតិជន ក្រុមការងារប្រតិកម្មរហ័សអគ្គស្នងការដ្ឋាននគរបាលជាតិ សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មាន ពិសេសបណ្តាញទំនាក់ទំនងសង្គមមេត្តាជ្រាបថា៖ កាលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១ មានវិទ្យុបរទេសនិយាយភាសាខ្មែរបានចេញផ្សាយព័ត៌មាន និងបានបង្ហោះតាមបណ្តាញសង្គមដោយមានខ្លឹមសារថា ស្ថានទូតវៀតណាមបានផ្តល់ព័ត៌មានថា មានជនជាតិវៀតណាមត្រូវក្រុមជួញដូរមនុស្សបោកប្រាស់ អោយមកធ្វើការនៅកន្លែងកាស៊ីណូ កន្លែងល្បែងកំសាន្ត និងនៅតាមកន្លែងល្បែងអនឡាញ ផ្សេងៗនៅក្នុងប្រទេសកម្ពុជា។ សកម្មភាពជួញដរធ្វើឡើងតាមរយៈមេខ្យល់ជនជាតិចិន និងកម្ពុជា និងសន្យាថាជនជាតិវៀតណាមទាំងនោះទទួលបានការងារសាមញ្ញ ប្រាក់ខែពី ៨០០ដុល្លា ទៅ១,០០០ដុល្លាក្នុង១ខែ ផ្តល់អាហារហូបចុក កន្លែងស្នាក់នៅ នៅក្នុងសណ្ឋាគារ និងកាស៊ីណូ ភាគច្រើន នៅក្រុងព្រះសីហនុ។
ពួកគេត្រូវបានកេងប្រវ័ញកម្លាំងពលកម្ម ដោយបង្ខំអោយធ្វើការ១ថ្ងៃពី ១៥ ទៅ ១៦ ម៉ោង បើសិនមិនដូច្នេះទេ ពួកគេនឹងវាយធ្វើបាប ។ ពួកគេភាគច្រើនបានរងនូវទារុណកម្ម វាយដំពេលពួកគេព្យាយាមរត់ និងបដិសេធមិនធ្វើការតាមការកំណត់ ។ចំពោះអ្នកដែមមានបំណងចង់វិលត្រលប់ទៅប្រទេសវៀតណាម ថៅកែបង្ខំអោយចុះហត្ថលេខាលើលិខិតជំពាក់បំណុលច្រើនពាន់ដុល្លារអាមេរិក ឬត្រូវនាំទៅលក់កម្លាំងពលកម្មនៅក្រុមហ៊ុនផ្សេងទៀត។
បន្ទាប់ពីបានទទួលព័ត៌មាននេះ នៅថ្ងៃទី១០ ខែមិថុនាឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ជីវ ផល្លី ប្រធាននាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជនបានណែនាំ និងជំរុញឲ្យការិយាល័យជំនាញស្នងការដ្ឋានគរបាលខេត្តពាក់ព័ន្ធ ពិសេសខេត្តព្រះសីហនុធ្វើការស្រាវជ្រាវស៊ើបអង្កេតបញ្ជាក់ព័ត៌មានរកការពិតដើម្បីមានចំណាត់ការតាមនីតិវិធី។

ដោយឡែកនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២១ នាយកដ្ឋានបានទំនាក់ទំនងទៅ លោក ហ៊ង ទឹមហ៊ីវ អនុព័ន្ធនគរបាលអមស្ថានទូតវៀតណាមប្រចាំកម្ពុជា ដោយលោកឆ្លើយតបថា លោកមិនទាន់ទទួលបានព័ត៌មាននេះទេ លោកនឹងពិភាក្សាជាមួយស្ថានទូត និងឆ្លើយមកនាយកដ្ឋានវិញដើម្បីបន្តកិច្ចសហប្រតិបត្តិការ។
ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១ តាមរបាយការណ៍របស់ការិយាល័យជំនាញនៃស្នងការដ្ឋានខេត្ត ព្រះសីហនុ បានបញ្ជាក់ថា កន្លងមកក្នុងការព្រឹត្តិការណ៍២០កុម្ភៈមកដល់បច្ចុប្បន្ន ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន បានសហការជាមួយការិយាល័យគ្រប់គ្រងជនបរទេសនៃផែនការងារអន្តោប្រវេសន៍ បានឃាត់ខ្លួនជនជាតិវៀតណាមបានចំនួន២៣នាក់(ស្រី១៥នាក់)ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ការលួចឆ្លងដែនចូលប្រទេសកម្ពុជាដោយខុសច្បាប់ និងករណីព្យាយាមរត់គេចពីខេត្តព្រះសីហនុ ដោយបំពានបំរាមបិទខ្ទប់របស់គណៈបញ្ជាការឯកភាពខេត្តនៃការទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ហើយពុំមានការពាក់ព័ន្ធបទល្មើសជួញដូរមនុស្សឬការកេងប្រវ័ញ្ចពលកម្មលើជនជាតិវៀតណាមដូចការចុះផ្សាយកាលពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១នោះឡើយ។
លោក ឧត្តមសេនីយ៍ឯក ជីវ ផល្លី បានបញ្ជាក់ថា ជាទិសដៅអនុវត្តបន្ត នាយកដ្ឋានបានណែនាំ និងជំរុញការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត ពិសេសខេត្តព្រះសីហនុបន្តស្រាវជ្រាវកន្លែងសង្ស័យថា មានជួញដូរពលរដ្ឋវៀតណាមក្នុងករណីរកឃើញស្នើសុំគោលការណ៍ថ្នាក់ដឹកនាំចាត់ការតាមច្បាប់៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ប៉ាគីស្ថានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ត្រាំ ងាកទៅរកមេដឹកនាំដ៏មានឥទ្ធិពលមួយរូប ឲ្យជួយបញ្ចប់សង្គ្រាម រុស្ស៊ី-អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អាជ្ញាធរខណ្ឌ៧មករា ទុកឱសានវាទ៣ថ្ងៃ ដល់ក្រុមអាជីវករលក់ទុរេន នៅផ្លូវព្រះសីហនុ បង្កភាពអនាធិបតេយ្យ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា