ព័ត៌មានជាតិ
ទំនាស់គ្នាប្ដីប្រពន្ធខឹងប្តីស្ដីឲ្យរឿងលេងហ្វេសប៊ុកធ្វើអត្តឃាតចង.កសម្លាប់ខ្លួន
ស្ទឹងត្រែង ៖ ស្ត្រីម្នាក់គ្រាន់តែរឿងទំនាស់តិចតួចរឿងប្ដីស្ដីឲ្យលេងហ្វេសប៊ុក បានធ្វើអត្តឃាតចងកសម្លាប់ខ្លួន ត្រូវបានប្ដីប្រទះឃើញ កាលពីវេលាម៉ោង២និង៣០នាទី រំលងអធ្រាត្រឈានចូល ថ្ងៃទីម០១ខែកក្កដាឆ្នាំ ២០២១ ចំណុចផ្ទះផ្ទះរងគ្រោះស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។

សមត្ថកិច្ចបានឲ្យដឹងថា ស្ត្រីដែលបានចងកសម្លាប់ខ្លួនមានឈ្មោះសៃ ម៉ាប់ ភេទស្រី អាយុ១៨ឆ្នាំមានប្ដីឈ្មោះ ឌឹម ដេតអាយុ២៥ឆ្នាំ រស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចបានឲ្យដឹងទៀតនៅល្ងាចកើតហេតុបុរសជាប្ដីបានទំនាស់ពាក្យសំដីជាមួយប្រពន្ធខឹងលេងហ្វេសបុក។ បន្ទាប់ពីដេកលក់ដឹងខ្លួនឡើងស្រាប់តែប្រទះឃើញប្រពន្ធ ចងកនិងក្រម៉ា ជាមួយធ្នឹមផ្ទះក្បែរគ្រែដេក ស្លាប់បាត់ទៅហើយ។
សមត្ថកិច្ចបន្តថា បន្ទាប់ពីប្ដីដឹងខ្លួនឃើញប្រពន្ធចងក ប្ដីបានស្រាយក្រម៉ាទម្លាក់ចុះ លុះព្រឹកឡើងបានរាយការណ៍ដល់សមត្ថកិច្ច ចុះមកត្រួតពិនិត្យធ្វើកោសល្យវិច័យ។
សមត្ថកិច្ចបានបញ្ជាក់ថា សពមានសភាពនៅទន់ជ្រាយ ម្រាមដៃទាំងសងខាងរឹង មានស្នាមទ្រុឌនៅក លៀនអណ្តាតបន្តិច ក្រៅពីនោះពិនិត្យពុំឃើញមានស្លាកស្នាមអ្វីផ្សេងនោះទេ។ តាមការវាយតម្លៃនិងសន្និដ្ឋាន ឆ្លងតាមការត្រួតពិនិត្យពីផ្នែកជំនាញនឹងមានការចូលរួមពីលោកយូណារិទ្ធិព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកវេជ្ជបណ្ឌិតហុងហៃ បានសន្និដ្ឋានថា សពស្លាប់ដោយថប់ផ្លូវដកដង្ហើម(ចងក) ពិតប្រាកដមែន។
ក្រោយពីពិនិត្យរួច សពត្រូវបានអនុញ្ញាតប្រគល់ឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
ដោយ ៖ ងិនលីម

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


