ព័ត៌មានជាតិ
កម្ពុជាទទួលបានចំណូលជាង ២០០ លានដុល្លារពីការនាំចេញជ័រកៅស៊ូ ៦ ខែ
នៅក្នុងរយៈពេល៦ខែ ឆ្នាំ២០២១នេះកម្ពុជាបានបញ្ចេញលក់ជ័រកៅស៊ូជាង ១៣ ម៉ឺនតោន (១៣២ ១៧៤) កើនឡើងជិត ៩ តោន (៨,៨៥៩) ស្មើនឹង៧,១៨%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំ២០២០ ខណៈចំណូលទទួលបានជាង ២០០ លានដុល្លារ។
របាយការណ៍របស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាក្នុងចំណោម១៣២ ១៧៤តោននោះបញ្ចេញលក់ជ័រកៅស៊ូសម្រេចបានក្នុងខែមិថុនា ឆ្នាំ២០២១ មានចំនួន ២៩ ៧០០តោន បានកើនឡើងចំនួន៤ ៣៩៧តោន ស្មើនឹង១៧,៣៨%ធៀបនឹងខែមុន និងកើនឡើងចំនួន ៣ ៦៨០តោន ស្មើនឹង១៤,១៤% ធៀបនឹងខែមិថុនាដូចគ្នាក្នុងឆ្នាំ២០២០។

ចំពោះតម្លៃលក់ជ័រកៅស៊ូមធ្យមសរុបរយៈពេល៦ខែ ថ្លៃ១.៦៧៧ដុល្លារក្នុង១តោន បានកើនឡើងចំនួន៣៧៤ដុល្លារក្នុង១តោន ស្មើនឹង២៨,៧២%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។
ចំពោះតម្លៃលក់ជ័រកៅស៊ូមធ្យមក្នុងខែមិថុនា ថ្លៃ១.៦៨៥ដុល្លារក្នុង១តោន បានថយចុះចំនួន១៥ដុល្លារក្នុង១តោនតោន ស្មើនឹង០.៨៦%ធៀបនឹងខែមុន និងបានកើនឡើងចំនួន៤១៩ដុល្លារក្នុង១តោន ស្មើនឹង៣៣,០៥%ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។

ជារួមចំណូលពីជ័រកៅស៊ូក្នុងខែមិថុនាមានចំនួន៥០ ០៥៨ ៧៦៨ដុលា្លរខណៈចំណូលសរុបរយៈពេល៦ខែទទួលបានចំនួន ២២១ ៦៧៥ ៧៧០,០៩ដុលា្លរ ។
ក្រៅពីនេះរយៈពេល៦ខែ នេះដែរកម្ពុជាក៏បានបញ្ចេញលក់ឈើកៅស៊ូសម្រេចបានសរុប ចំនួន ៣.៦៦៣ម៉ែត្រដោយទទួលបានចំណូលចំនួន៧៥៦ ៩៩២,៨៤ដុលា្លរ។

បើតាមក្រសួងកសិកម្មបច្ចុប្បន្ននេះកម្ពុជាមានផ្ទៃដីដាំដុះកៅស៊ូសរុបចំនួន ៤០៤ ១៦០ ហិកតា ក្នុងនោះផ្ទៃដីចៀរជ័រមានចំនួន ២៩២ ៥០០ ហិកតា ស្មើនឹង៧២% និងផ្ទៃដីថែទាំមានចំនួន ១១១ ៦៦០ ហិកតា ស្មើនឹង ២៨%៕ អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


