ព័ត៌មានជាតិ
ខេត្តបាត់ដំបង ត្រៀមទីតាំងសម្រាប់ចាក់វ៉ាក់សាំងជូនពលរដ្ឋទាំង១០សង្កាត់ នាថ្ងៃ១២ កក្កដា ខាងមុខនេះ
រដ្ឋបាលខេត្តកាលពីថ្ងៃទី៧ ខែកក្កដា ម្សិលមិញនេះ មានការរៀបចំប្រជុំបន្ទាន់មួយ ដែលក្នុងនោះមាន មន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្តបាត់ដំបង រដ្ឋបាលក្រុង មេបញ្ជាការកងកម្លាំង ទាំង ៣ ប្រភេទ និងចៅសង្កាត់ទាំង១០សង្កាត់ ដើម្បីរៀបចំត្រៀមទីតាំងសម្រាប់ចាក់វ៉ាក់សាំង កូវីដ-១៩ ដល់ពលរដ្ឋ ក្នុងក្រុងបាត់ដំបង នាថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ ខាងមុខនេះ ។

យោងតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តបាត់ដំបង បានបញ្ជាក់ថា នៅវេលាម៉ោង ៤ ល្ងាច ថ្ងៃទី ៨ ខែកក្កដានេះ វ៉ាក់សាំងកូវីដ-១៩ និងបញ្ជូនមកដល់ខេត្តបាត់ដំបងហើយ ដែលមានចំនួនប្រមាណ ១០ ម៉ឺនដូស និងត្រូវបែងចែកសម្រាប់ចាក់ជូនប្រជាពលរដ្ឋទាំង ១០ សង្កាត់ ដោយកំណត់ទីតាំងសម្រាប់ចាក់មាន ៥ មណ្ឌលគឺ ៖ ១.វិទ្យាល័យ ក្តុលដូនទាវ សម្រាប់ពលរដ្ឋមកពី សង្កាត់ក្តុលដូនទាវ សង្កាត់ស្លាកែត និង សង្កាត់ចំការសំរោង ២.អនុវទ្យាល័យ វត្តដំរីស ទទួលពលរដ្ឋមកពី សង្កាត់ទួលតាឯក និង សង្កាត់អូរចារ. ៣. អនុវិទ្យាល័យ វត្តគរ សម្រាប់ពលរដ្ឋមកពី សង្កាត់វត្តគរ និង សង្កាត់ស្វាយប៉ោ ៤. អនុវិទ្យាល័យ សោហឺ សម្រាប់ពលរដ្ឋមកពី សង្កាត់ស្វាយប៉ោ សង្កាត់ព្រែកព្រះស្តេច និង សង្កាត់រតនៈ ៥. មន្ទីរពេទ្យបង្អែកខេត្ត សម្រាប់ពលរដ្ឋដែលរស់នៅក្នុងសង្កាត់ស្វាយប៉ោទាំងមូល ។ ការប្រជុំបន្ទាន់នេះដោយសារបច្ចុប្បន្នកំណើននៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងខេត្តកាន់តែមានសន្ទុះកើនឡើង មិនមានការថយចុះ ៕


អត្ថបទ៖ សោ និយមរ័ត្ន
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


