ព័ត៌មានជាតិ
អាជ្ញាធរខេត្តព្រះសីហនុ អំពាវនាវពលរដ្ឋ ប្រជានេសាទ និងអ្នកធ្វើដំណើរតាមផ្លូវទឹក ប្រុងប្រយ័ត្នចំពោះស្ថានភាពអាកាសធាតុ
អាជ្ញាធរនៅខេត្តព្រះសីហនុ បានអំពាវនាវដល់ប្រជាពលរដ្ឋ រស់នៅតំបន់មាត់សមុទ្រ និងជាពិសេសប្រជានេសាទ និងអ្នកធ្វើដំណើរតាមផ្លូវទឹក ត្រូវបានបង្កើនការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ទៅលើបញ្ហាអាកាសធាតុ ខណៈដែលក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង។
លោក ឃាង ភារម្យ អ្នកនាំពាក្យរដ្ឋបាលខេត្តព្រះសីហនុ បានថ្លែងប្រាប់អ្នកសារព័ត៌មានកម្ពុជាថ្មី នៅរសៀលថ្ងៃទី៨ ខែកក្កដានេះថា អាជ្ញាធរខេត្ត និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ អំពាវនាវដល់ប្រជាពលរដ្ឋ នៅតំបន់មាត់សមុទ្រ ប្រជានេសាទ និងអ្នកធ្វើដំណើរតាមផ្លូវទឹក សូមបង្កើនការប្រុងប្រយ័ត្ន អំពីស្ថានភាពអាកាសធាតុ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ។

លោក ឃាង ភារម្យ បានថ្លែងយ៉ាងដូច្នេះថា «ពាក់ព័ន្ធទៅនឹងបញ្ហាអាកាសធាតុ គឺអាជ្ញាធរខេត្ត ក៏ដូចជាអាជ្ញាធរក្រុង-ស្រុកនៅមូលដ្ឋាន យើងនឹងធ្វើការអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ជាពិសេសបងប្អូនដែលជាប្រជានេសាទ ឬក៏អ្នកធ្វើដំណើរផ្លូវទឹក ឲ្យបង្កើនការប្រុងប្រយ័ត្នឲ្យខ្ពស់ ទៅលើបញ្ហាអាកាសធាតុ»។
សូមជម្រាបថា កាលពីដើមសប្ដាហ៍នេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងថា ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ កក្កដា នៅតំបន់មាត់សមុទ្រ នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅខ្លាំង ហើយនៅលើផ្ទៃសមុទ្រ នឹងអាចមានភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ។
ជាមួយគ្នានេះក្រសួងធនធានទឹក និងឧតុនិយម ក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្ន ចំពោះបាតុភូតភ្លៀងផ្គួរ រន្ទះ និងខ្យល់កន្ត្រាក់ ជាពិសេសអ្នកនេសាទ និងអ្នកដំណើរតាមសមុទ្រ សូមប្រុងប្រយ័ត្នចំពោះភ្លៀងខ្យល់ខ្លាំង និងរលកសមុទ្រខ្ពស់ៗ៕ (ដោយ)៖ ឃួន សុភ័ក្រ



-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


