ព័ត៌មានជាតិ
រដ្ឋាភិបាលនឹងបើកផ្តល់សាច់ប្រាក់ដល់ពលរដ្ឋមានបញ្ហាជីវភាពក្នុងតំបន់បិទខ្ទប់ដំណាក់កាលទី២នៅថ្ងៃទី១៣កក្កដា
ភ្នំពេញ ៖ រាជរដ្ឋាភិបាលនឹងចាប់ផ្ដើមបើកផ្ដល់ប្រាក់ឧបត្ថម្ភក្នុងដំណាក់កាលទី២ដល់ពលរដ្ឋក្នុងតំបន់បិទខ្ទប់រស់នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅនៃខេត្តកណ្តាល ក្រុងព្រះសីហនុខេត្តព្រះសីហនុ ចាប់ពីថ្ងៃទី១៣ ខែកក្កដាឆ្នាំ២០២១តទៅ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះថ្ងៃទី០៨កក្កដានេះ បានណែនាំដល់ប្រជាពលរដ្ឋនិងគ្រួសារពលរដ្ឋមានការលំបាកផ្នែកជីវភាពនៅក្នុងតំបន់ក្រោមការអនុវត្តវិធានការបិទទុកជាលក្ខណៈទ្រង់ទ្រាយធំនៃរាជធានីភ្នំពេញ ក្រុងតាខ្មៅនិងក្រុងព្រះសីហនុនិងគ្រួសារប្រជាពលរដ្ឋដែលមានអ្នកឆ្លងជំងឺ កូវីដ១៩និងមានការលំបាកផ្នែកជីវភាពក្នុងព្រឹត្តិការណ៍២០កុម្ភៈ ២០២១នៅទូទាំងប្រទេសដែលទទួលបានការសម្ភាសន៍ និង ការបញ្ជាក់ពីអាជ្ញាធរក្នុងដំណាក់កាលទី២អញ្ជើញទៅបើកសាច់ប្រាក់នៅបញ្ជរវីងណាមួយដែលនៅជិតផ្ទះឬប្រើប្រាស់អេបរបស់ធនាគារវីងក្នុងទូរសព្ទ។

ជាមួយគ្នានេះដែរ ក្រសួងសូមណែនាំដល់ប្រជាពលរដ្ឋអនុវត្តវិធានការសុខាភិបាល៣ កុំនិង៣ការពារឱ្យបានខ្ជាប់ខ្ជួនដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។
ក្រសួងបានបញ្ជាក់ថា « ការដាក់ឲ្យអនុវត្តកម្មវិធីសាច់ប្រាក់ក្រោយការបិទខ្ទប់នេះគូសរំលិចឲ្យឃើញជាថ្មីម្ដងទៀតនូវការខិតខំប្រឹងប្រែងនិងការយកចិត្តទុកដាក់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចតេជោជាប្រមុខក្នុងការជួយកាត់បន្ថយការលំបាកផ្នែកជីវភាពរបស់ប្រជាពលរដ្ឋនិងគ្រួសារប្រជាពលរដ្ឋដោយមិនឲ្យពលរដ្ឋស្លាប់ដោយអត់បាយនិងដោយគ្មានការយកចិត្តទុកដាក់នោះទេ»។
លោកស្រី ដា អ្នកនាំពាក្យក្រសួងផែនការ បានមានប្រសាសន៍ថា ក្រសួងផែនការ បានរកឃើញអ្នកសម្ភាសន៍ជាប់ដើម្បីទទួលប្រាក់ឧបត្ថម្ភជាសាច់ប្រាក់ក្រោយពេលបិទខ្ទប់នេះ ទាំង៣តំបន់នៅរាជធានីភ្នំពេញ ក្រុងតាខ្មៅខេត្តកណ្តាលនិងក្រុងព្រះសីហនុ និងអ្នកជំងឺបានឆ្លង នឹងស្លាប់ បន្ថែមលើជុំទី១កំពុងបើកប្រាក់ មានចំនួនសរុបជាង ៥ម៉ឺន៩ពាន់គ្រួសារ ស្មើនឹងប្រជាជនសរុបចំនួន ប្រមាណជាង ១៩ម៉ឺននាក់។

លោកបានបន្តថា ដូច្នេះទាំង២ដំណាក់កាលនេះ ក្រសួងបានរកឃើញអ្នកដែលរងគ្រោះក្រោយការបិទខ្ទប់ និងឆ្លងជំងឺកូវីដ១៩ និងស្លាប់ដោយសារជំងឺនេះ មានចំនួនសរុបទាំង២លើក មានប្រមា ណ១២ម៉ឺនគ្រួសារ ស្មើនឹងប្រជាជនសរុបប្រមាណ៤០ម៉ឺននាក់។
គួរបញ្ជាក់ថា នៅក្នុងដំណាក់កាលទី១ក្រសួងបានកំណត់គ្រួសារគោលដៅក្នុងតំបន់បិទខ្ទប់ និង គ្រួសារដែលមានអ្នកជំងឺកូវីដ១៩ នៅទូទាំងប្រទេសចាប់ពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២១ ដល់ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១ដោយមានគ្រួសារគោលដៅទាំងនោះ បានសម្ភាសន៍ជាប់ចំនួនសរុប ៦១,៦៧៨គ្រួសារ ដែលស្មើនឹងប្រជាជនចំនួន ២០៦,៩៩៨ នាក់ក្នុងចំណោមអ្នកដាក់ពាក្យ ជាង៦ម៉ឺន៤ពាន់គ្រួសារកំពុងបើកប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ចាប់ពីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២១កន្លងទៅ៕
ដោយ ៖ សំអឿន

-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


