ព័ត៌មានជាតិ
ខេត្តកណ្ដាលមានអ្នកឆ្លងកូវីដ‑១៩ ជាង៨ពាន់នាក់និងស្លាប់ជិត១០០នាក់
គិតត្រឹមព្រឹកថ្ងៃទី០៩ខែកក្កដាឆ្នាំ២០២១នេះ ខេត្តកណ្តាលមានអ្នកជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កម្ភៈប្រមាណជាង៥ម៉ឺន៦ពាន់នាក់ ក្នុងនោះមានអ្នកឆ្លងជំងឺកូវីដ‑១៩ប្រមាណជាង៨ពាន់នាក់ និងស្លាប់ជិត១០០នាក់។
លោក វេជ្ជបណ្ឌិត គួយប៊ុនធឿន ប្រធានមន្ទីរសុខាភិបាលខេត្តកណ្តាលបានមានប្រសាសន៍ថា ក្នុងចំណោមអ្នកពាក់ព័ន្ធ៥៦៣៨៧នាក់ ស្រី២៨៣៩៩នាក់ ក្នុងនោះបានយកសំណាកទៅធ្វើតេស្តរកកូវីដ១៩ ចំនួន ៥០ ៧៧៣ នាក់ស្រី៣០៨នាក់ រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៨០៤៧នាក់ស្រី១៥៥នាក់ ជាសះស្បើយចំនួន៦៤២៨នាក់ស្រី១២៥នាក់កំពុងសម្រាពេទ្យចំនួន១៦១៩នាក់និងស្លាបបាត់បង់ជីវិតចំនួន៩៣នាក់។

លោក វេជ្ជបណ្ឌិត បានបន្តទៀតថា អ្នកដែលកំពុងធ្វើចត្តាឡីស័កនៅតាមមណ្ឌលចំនួន៧១១នាក់ និងធ្វើនៅតាមផ្ទះមានចំនួន ៥០៦១នាក់។ អ្នកត្រូវបញ្ចប់ចត្តាឡីស័កនៅមណ្ឌលមានចំនួន៧៩៨៣នាក់ និងបញ្ចប់នៅតាមផ្ទះមានចំនួន ៣៨០៥៣នាក់។
តាមរយៈរបាយការណ៍ខាងលើនេះខេត្តកណ្តាល នៅតែជាខេត្តមួយដែលមានអត្រាឆ្លងខ្ពស់មួយ បន្ទាប់ពីរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២១កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុប៥៩០៤៥នាក់ អ្នកជាសះស្បើយចំនួន៥០៩១៧នាក់និង អ្នកស្លាប់ចំនួន៨៥៥នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


