ព័ត៌មានជាតិ
តាមព័ត៌មាន អ្នកជំងឺកូវីដព្យាបាលនៅផ្ទះជាង ២០០ នាក់ បានជាសះស្បើយ
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានឲ្យដឹងក្នុងសន្និសីទនៅព្រឹកនេះថា គិតត្រឹមព្រឹកនេះ មានអ្នកជំងឺកម្រិតស្រាលចំនួន ១០៣៣ នាក់ត្រូវបានអនុញ្ញាតិឲ្យសម្រាកព្យាបាលតាមផ្ទះ។ ក្នុងនោះក្នុងចំណោមអ្នកជំងឺកំពុងសម្រាកព្យាបាលតាមផ្ទះ ក៏មានអ្នកជំងឺ ២៦៨ នាក់ បានព្យាបាលជាសះស្បើយ។
បើតាមរដ្ឋលេខាធិការក្រសួងសុខាភិបាល លោក ង៉ូវ កាង បានលើកឡើងពីលក្ខខណ្ឌចំនួន ៤ ចំណុច ទើបអ្នកជំងឺកូវីដអាចអនុញ្ញាតិឲ្យសម្រាកតាមផ្ទះបានមានដូចតទៅ៖
-អ្នកជំងឺកូវីដដែលមានរោគសញ្ញាកម្រិតស្រាល និងគ្មានរោគសញ្ញា
-ត្រូវមានបន្ទប់ដាច់ដោយឡែក សម្រាប់ដាក់អ្នកជំងឺ
-ត្រូវមានបុគ្គលជាជំហរម្នាក់ មានសុខភាពល្អអាចមើលថែទាំអ្នកជំងឺបាន
-ផ្ទះមានលំហធំទូលាយ អាចរក្សាគម្លាត រក្សាអនាម័យ សម្រាប់អ្នករស់នៅក្រោមដំបូលតែមួយ
លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានថ្លែងថា ការអនុញ្ញាតិឲ្យអ្នកជំងឺកម្រិតស្រាល និងគ្មានរោគសញ្ញាសម្រាកព្យាបាលនៅផ្ទះ ដើម្បីសម្រួលបន្ទុកនៅតាមមន្ទីរពេទ្យនិងមណ្ឌលព្យាបាលនានា សម្រាប់ដាក់អ្នកជំងឺកម្រិតធ្ងន់ដែលត្រូវការយកចិត្តចិត្តទុកដាក់តាមដាន និងការជួយសង្រ្គោះបន្ទាន់៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


