ព័ត៌មានជាតិ
ព្យាបាលនៅផ្ទះ កុំឲ្យឆ្លងដល់អ្នករស់នៅជាមួយ សូមអនុវត្តវិធានការខាងក្រោមនេះ
ក្រសួងសុខាភិបាលបានចេញគោលការណ៏សម្រាប់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាល ដែលអនុញ្ញាតិឲ្យសម្រាកព្យាបាលនៅផ្ទះ។ យោងតាមសេចក្តីសម្រេច ក្រសួងសុខាភិបាលបានដាក់ចេញគោលការណ៍មួយចំនួន សម្រាប់អ្នកជំងឺដែលសម្រាកព្យាបាលនៅផ្ទះ ត្រូវអនុវត្តដូចខាងក្រោមនេះ៖
-ដាក់ខ្លួននៅដាច់ដោយឡែកពីគ្រួសារនៅក្នុងបន្ទប់ (មានខ្យល់ចេញចូលល្អ និងមានបន្ទប់ទឹក /បង្គន់ខាងក្នុង)
-ពាក់ម៉ាសជាប់ជានិច្ច
-លាងដៃជាមួយអាល់កុល ឬ ជាមួយសាប៊ូនិងទឹកជាប្រចាំ
-រក្សាគម្លាតពីសមាជិកគ្រួសារយ៉ាងតិច ២ ម៉ែត្រ បើត្រូវពិភាក្សាគ្នា
-បរិភោគអាហារ និង ប្រើប្រាស់សម្ភារៈបរិក្ខារដាច់ដោយឡែកពីគ្រួសារ
-បរិភោគអាហារដែលមានជីវជាតិគ្រប់គ្រាន់
-ហាមជក់បារី ផឹកស្រា ឬ គ្រឿងស្រវឹងផ្សេងៗ
-តាមដានសុខភាពផ្ទាល់ខ្លួន(វាស់កំដៅរៀងរាល់ព្រឹក និង ល្ងាច)
-ថែរក្សាសុខភាពផ្លូវកាយ និង ផ្លូវចិត្ត
-ខ្ចប់សំណល់ពីការប្រើប្រាស់ ក្នុងក្បឿងប្លាស្ទិកឱ្យបានត្រឹមត្រូវ
-ដាក់ដាច់ដោយឡែកពីសំរាមរបស់ សមាជិកគ្រួសារដទៃទៀត
-ទុកឱ្យមានសុវត្ថិភាពរយៈពេល ៧២ម៉ោងមុននឹងយកទៅដាក់ នៅកន្លែងប្រមូលសំរាម
-រក្សាទំនាក់ទំនងជាមួយគ្រូពេទ្យ ំ ព្យាបាលតាមរយៈទូរសព្ទ ឬ បណ្តាញសង្គមរាល់ថ្ងៃ
បើមានសញ្ញាអាសន្នមាន៖
-ហត់ ឬ ពិបាកដកដង្ហើម
-ឈឺទ្រូងខ្លាំង និង ភ្លាមៗ
-វង្វេងស្មារតី(ទើបកើតថ្មីៗ)
-បាត់មាត់បាត់ក
ត្រូវឆាប់ទាក់ទងមកគ្រូពេទ្យព្យាបាលជាបន្ទាន់ ឬទំនាក់ទំនងមកមណ្ឌលប្រតិបត្តិការស្រុក-ខណ្ឌ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ តាមផ្ទះ ឬទាក់ទងទៅទូរសព្ទទាន់ហេតុការណ៏ 1222 ដោយឥតគិតថ្លៃ៕
-
សេដ្ឋកិច្ច៦ ថ្ងៃ ago
គម្រោងសាងសង់ស្ពានតភ្ជាប់ពីខេត្តកំពង់ឆ្នាំង-កំពង់ធំ កំពុងរង់ចាំថវិកាពីចិន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី ផ្ទុះការវាយលុកដំណាក់កាលថ្មីលើ អ៊ុយក្រែន ប្រើទាំងរថពាសដែក ទម្លាក់គ្រាប់បែក និងបាញ់កាំភ្លើងធំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Huang Xiaoming ជួបមិត្តស្រីភ្លាមៗ ក្រោយចេញក្រៅជាមួយអតីតភរិយា Angelababy និងកូនប្រុស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ការផ្លាស់ប្ដូរមេបញ្ជាការអាវុធហត្ថស្រុកមណ្ឌលសីមា ពុំមែនកំហុសឆ្គង ឬ វិន័យទណ្ឌកម្ម នោះទេ
-
នយោបាយ៥ ថ្ងៃ ago
ទីបំផុត បក្សដែលស្នើបង្កើតដោយលោក ឯម សុខសុវណ្ណ ត្រូវបានក្រសួងមហាផ្ទៃ ចុះឈ្មោះជាផ្លូវការ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
មន្ទីរកសិកម្មខេត្តកែប ច្រានចោលការចោទប្រកាន់ថា មន្រ្តីកាប់សាច់សត្វប្រើសចែកគ្នាដែលងាប់ក្នុងផ្ទះអ្នកស្រុក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ៊ុយក្រែន បើកការវាយប្រហារចូលដីរុស្ស៊ី ចំទិវាជ័យជម្នះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ព្យុះព្រះអាទិត្យ ដ៏កាចសាហាវ វាយប្រហារភពផែនដី