ព័ត៌មានជាតិ
ទិន្នន័យថ្មីបំផុតនៅភ្នំពេញ ខណ្ឌពោធិ៍សែនជ័យ និងមានជ័យមានអ្នកឆ្លងធ្ងន់ជាងគេ
បើយោងតាមរបាយការណ៍របស់អនុគណៈកម្មការស្រាវជ្រាវកូវីដ ១៩ ខណ្ឌពោពិ៍សែនជ័យ និងមានជ័យ នៅតែជាតំបន់ផ្ទុះការឆ្លងច្រើនជាងគេនៅរាជធានីភ្នំពេញ។
ក្នុងក្រាហ្វិកបង្ហាញថា ខណ្ឌពោធិ៍សែនជ័យ អត្រាភាគរយរកឃើញអ្នកឆ្លងជាង ២១ ភាគរយ បន្ទាប់មកខណ្ឌមានជ័យ ១៥ ភាគរយ។
ខណ្ឌពោធិសែនជ័យ និងមានជ័យជាខណ្ឌស្ថិតនៅតំបន់ហានិភ័យខ្ពស់ ដោយសារទីនោះកកកុញដោយរោងចក្រមានកម្មកររាប់ម៉ឺននាក់បម្រើការងារ ហើយជាតំបន់ស្មុគស្មាញពិបាកគ្រប់គ្រងអ្នកចេញចូល។
ថ្លែងក្នុងសន្និសីទព្រឹកនេះថា លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញបានឲ្យដឹងថា នៅរាជធានីភ្នំពេញមួយថ្ងៃមានអត្រាអ្នកឆ្លងចន្លោះពី ១០០ ទៅ ៣០០ នាក់។ ជាមួយគ្នានេះ អត្រាស្លាប់ក៏ខ្ពស់ដែរនៅរាជធានីភ្នំពេញ សម្រាប់អ្នកដែលមានបញ្ហាសុខភាព និងស្ថិតក្នុងវ័យចាស់ជរា។
ក្នុងថ្ងៃនេះដែរ ក្រសួងសុខាភិបាលបានចេញរបាយការណ៍បង្ហាញតួលេខអ្នកឆ្លងថ្មី ៩១១ នាក់ អ្នកជាសះស្បើយ ១០០២ នាក់ និងស្លាប់ ២៣ នាក់។
សរុបតួលេខអ្នកឆ្លងកូវីដនៅប្រទេសកម្ពុជាគិតត្រឹមព្រឹកថ្ងៃ ១២ កក្កដា ២០២១ឡើងដល់ ៦១ ៨៧០ នាក់ អ្នកជាសះស្បើយ ៥៣ ៤៧៧ នាក់ និងស្លាប់ ៩២៥ នាក់៕

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


