Connect with us

ព័ត៌មានជាតិ

អ្នកឆ្លង​ថ្មី​ថ្ងៃនេះធ្លាក់​ចុះជិត ១០០ នាក់ ខណៈអ្នក​ជាសះស្បើយ​មាន​ជាង ១ ពាន់នាក់

បានផុស

នៅ

មុននេះបន្តិច​ក្រសួង​សុខាភិបាល​បាន​ប្រកាស​តួលេខអ្នក​ឆ្លង​ថ្មី ៨៣០ នាក់​ទៀត និង​ជា​សះស្បើយ ១០១២​ នាក់។ តួលេខ​អ្នក​ឆ្លងថ្មី​រកឃើញនៅថ្ងៃនេះធ្លាក់ចុះជិត ១០០ នាក់ បើ​ធៀប​របាយការណ៍​ម្សិលមិញ ហើយ​អ្នក​ជាសះស្បើយមានចំនួនកើន​ឡើងច្រើន។

យ៉ាងណា តួលេខ​អ្នក​ស្លាប់​មាន​រហូត​ដល់ ២៨ នាក់ នៅតែ​ជាចំនួនមួយ​គួរ​ឲ្យ​បារម្ភ។

គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ តួលេខអ្នក​ឆ្លង​កូវីដនៅប្រទេសកម្ពុជា​​ឡើងដល់ ៦២ ៧០០ នាក់ អ្នក​ជា​សះស្បើយ ៥៤ ៤៨៩ នាក់ និង​ស្លាប់ ៩៥៣ នាក់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម