Connect with us

ព័ត៌មានជាតិ

នៅ​ថ្ងៃ​ទី​១៤​កក្កដា​នេះ អភិបាលស្រុក​មង្គល​បូរី បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​​៥​ទីតាំង

បានផុស

នៅ

អភិបាលស្រុក​មង្គល​បូរី​ បាន​ឲ្យ​ដឹង​ថា ចាប់ពី​ថ្ងៃ​ទី​១៤ ខែកក្កដា ឆ្នាំ២០២១​នេះ ក្រុមគ្រូពេទ្យ​ចំណុះ​យោធភូមិ​ទី​៥ និង​សម្របសម្រួល សហការ​ដោយ​កងកម្លាំង​ទាំង​៣​ប្រភេទ មន្ត្រី​ក្រុមការងារ​ចាប់​ផ្តើម​យុទ្ធនា​ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​រស់​ក្នុង​ស្រុក​មង្គល​បូរី ​ក្នុង​ផែនការ​ចាក់​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​៤៨.០០០​នាក់​ ដែល​មាន​ទីតាំង​ចំនួន​៥។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី​បាន​ប្រាប់​ឲ្យ​ដឹងថា​ការចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​មង្គល​បូរី​នេះ​ចាប់ ពីថ្ងៃ​ទី​១៤ ដល់ ថ្ងៃទី​២៨ ខែ​កក្កដា ឆ្នាំ​២០២១ ដំណើរ​ការចាក់​វ៉ាក់សាំង​ដោយ​គ្រូពេទ្យ​ចំណុះ​យោធភូមិ​ទី​៥ និង​សម្របសម្រួល សហការ​ដោយ​កងកម្លាំង​ទាំង​៣​ប្រភេទ មន្ត្រី​ក្រុមការងារ​ចុះ​ជួយ​មូលដ្ឋាន មន្ត្រី​អាជ្ញាធរ យុវជន សស​យក ​និង​យុវជន​ចម្រុះ ប្រជា​ការពារ ដែល​ក្នុង​នោះ​មាន​ទីតាំងចំនួន៥គឺ ​ទី​១​មណ្ឌល​សាលា​ចិន​ចុង​វ៉ា ២​ទីតាំងនៅ​សាលាបឋមសិក្សា​ចំណោម ៣​ទីតាំង​ផ្សារ​បូរី​ជ័យ​ចំការ​តា​ដោក ៤​ទីតាំង​សាលាបឋមសិក្សា​គំរូ និង​៥​សាលាបឋមសិក្សា​ប្ញ​ស្សី​ក្រោក កំណត់​រយៈពេល​ចាក់​១៤ ថ្ងៃ​។​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សរ គឹម​ប៉ាក់ មេបញ្ជាការរង យោធភូមិភាគ​ទី ៥​និង​ជា​ប្រធាន​ក្រុមការងារ​ទី​៣ បាន​ប្រាប់​​ឲ្យ​ដឹងថា គម្រោង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ​ចាប់ផ្តើម​ចាក់​នៅពេល​ព្រឹក​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០២១ តទៅ ក្នុង​រយៈពេល​១៤ ថ្ងៃ ជំហាន​ទី​១ គ្រូពេទ្យ​យោធា​គ្រោង​ចាក់​ជូន ព្រះសង្ឃ មន្ត្រីរាជការ កម្មករ កម្មការិនី និង​ប្រជាពលរដ្ឋ​ឲ្យ​បាន​៤៨.០០០ នាក់​ទាំង​៥​ទីតាំង និង​បន្ទាប់មកទៀត​នៅ​ស្រុក​ព្រះនេត្រព្រះ ស្រុក​ម៉ាឡៃ។​

លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សរ គឹម​ប៉ាក់​ បាន​បន្តថា​កាលពី​ល្ងាច​ថ្ងៃទី​១៣​ខែកក្កដា កន្លងមក ខេត្តបន្ទាយមានជ័យ​ ទទួល​វ៉ាក់សាំង​ពី​ថ្នាក់លើ​បាន​ចំនួន​៥,៥​ដូ​ស ហើយ​ល្ងាច​ថ្ងៃទី​១៤​ ខែកក្កដា នឹង​ទទួល​បន្ថែមទៀត។​ លោក​ឧ​ត្ត​ម​សេនីយ​ទោ​ សេង ធា​រិ​ន បញ្ជាការរង​ជា​នាយសេនាធិការ​យោធភូមិភាគ​ទី​៥ និង​ជា​ប្រធាន​ក្រុមគ្រូពេទ្យ​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​១៩ យោធភូមិភាគ​បាន​ឲ្យ​ដឹងថា គ្រូពេទ្យ​យោធា​មកពី​១២​អង្គភាព​ចំណុះ​យោធភូមិភាគ​នឹង​ជួយ​អន្តរាគមន៍​លើ​ផ្នែក​ចាក់​វ៉ាក់សាំង។ ​ឯ​កម្លាំង​កងរាជអាវុធហត្ថ មន្ត្រី​អាជ្ញាធរ ប្រជា​ការពារ យុវជន​ សស​យក​ និង​ជួយ​លើ​ការសម្របសម្រួល​បែបបទ​រដ្ឋបាល សណ្តាប់ធ្នាប់ ការចុះ​និង​ហៅ​ឈ្មោះ ផ្ទៀងផ្ទាត់​បញ្ចូល​ទិន្នន័យ​ក្នុង​កុំព្យូទ័រ​ជាដើម។​

ក្នុងនោះ​​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ម៉ក់ សារុន អគ្គ​មេបញ្ជាការ​រង​នៃ​អគ្គបញ្ជាការដ្ឋាន​កងយោធពល​ខេមរៈភូមិន្ទ​ បាន​កោតសរសើរ​និង​ថ្លែងអំណរគុណ​ដល់​ក្រុមការងារ​ទាំង​កងកម្លាំង ទាំង​អាជ្ញាធរ ​ដែល​បាន​ខិតខំ​ប្រឹងប្រែង​ចាក់​វ៉ាក់សាំង​បង្ការ​កូ​វីដ​១៩ ជូន​ពលរដ្ឋ​នៅ​តំបន់​បិទ​ខ្ទប់ បន្ទាប់ពី​មានការ​ផ្ទុះ​ខ្លាំង ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩ និង​ប្រឈម​នេះ​។​ ក្នុងនោះ​លោក​បាន​ណែនាំ​ទូទៅ វិន័យ ការទទួលខុសត្រូវ​ចំ​ពោះ​ថ្នាក់លើ ក៏​ដូច​ពលរដ្ឋ និង​បច្ចេកទេស​ ដើម្បី​ឲ្យ​ដំណើរ​ការចាក់​វ៉ាក់សាំង​ប្រព្រឹត្តទៅ​រលូន បាន​លទ្ធផល​ល្អ មាន​ប្រសិទ្ធភាព​និង​ប្រកបដោយ​ការទទួលខុសត្រូវ​ផងដែរ៕

អត្ថបទ៖ វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម