ព័ត៌មានជាតិ
ត្រឹមរយៈពេលបីថ្ងៃ ខេត្តត្បូងឃ្មុំ ចាក់វ៉ាក់សាំងជំងឺកូវីដ ជូនពលរដ្ឋនៅតំបន់ហានិភ័យ បានជិត២ម៉ឺននាក់
ក្រោយពីបិទបញ្ចប់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅមូលដ្ឋានក្រុងសួង សម្រាប់ដូសទី១មក អាជ្ញាធរខេត្តត្បូងឃ្មុំបានបន្តចុះផ្តល់វ៉ាក់សាំង នៅតំបន់ហានិភ័យចំនួនបីស្រុកទៀត ក្នុងមានស្រុកតំបែរ ស្រុកក្រូចឆ្មារ និងស្រុកមេមត់។
លោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ បានឲ្យដឹងថា តាមផែនការរបស់មន្ទីរសុខាភិបាល ក៏ដូចរដ្ឋបាលខេត្តត្បូងឃ្មុំបានបន្ត ចុះផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ នៅស្រុកគោលដៅចំនួនបីទៀត ដែលកំពុងប្រឈមហានិភ័យខ្លាំង និងរកឃើញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ផងដែរ។ លោកប្រធានមន្ទីរ បានបន្ថែមទៀតថា ក្រោយបានបិទបញ្ចប់ការផ្តល់វ៉ាក់សាំងដូសទី១ សម្រាប់ពលរដ្ឋនៅក្រុងសួងរួចមក រដ្ឋបាលសាលាខេត្តត្បូងឃ្មុំ បានចាប់ផ្តើមពីថ្ងៃទី១២ ខែកក្តដានេះ ដើម្បីបន្តចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋនៅបណ្តាស្រុកបីទៀត ក្នុងនោះរួមមាន ស្រុកតំបែរ ស្រុកក្រូចឆ្មារ និងស្រុកមេមត់ ដោយបែងចែកចេញ៩ទីតាំងសម្រាប់ ក្រុមគ្រូពេទ្យធ្វើសកម្មភាពចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ជូនពលរដ្ឋចាប់ពីអាយុ១៨ឆ្នាំឡើងទៅ។


សូមជម្រាបជូនថា ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ នៅតែបន្តរកឃើញអ្នកវិជ្ជមានកូវីដ១៩ជាបន្តបន្ទាប់ ពុំអន់ថយឡើយ ដោយគិតត្រឹមថ្ងៃទី១៤ ខែកក្តដានេះ រកឃើញករណីអ្នកវិជ្ជមានកូវីដ១៩ ចំនួន១៤៦៩នាក់ ក្នុងនោះដែរ មានអ្នកជំងឺជាសះស្បើយ ចំនួន៧៧៧នាក់ អ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន៦៦៨នាក់ និងមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ចំនួន២០នាក់។ ដោយឡែក រយៈពេល២ថ្ងៃកន្លងទៅនេះ ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងស្រុកចំនួនបីនេះ មានប្រជាពលរដ្ឋដែលស្ម័គ្រចិត្ត ទៅទទូលវ៉ាក់សាំងពីរាជរដ្ឋាភិបាល ដោយឥតគិតថ្លៃ មានចំនួនប្រមាណ១៦៨០០នាក់៕


អត្ថបទ៖ ហុង ម៉េងហៀ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



