Connect with us

ព័ត៌មានជាតិ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ អ្នក​ការទូត​អាច​ទៅធ្វើ​ចត្តាឡីស័ក​​នៅ​សណ្ឋាគារ​ Himawari បើគ្មានទីតាំងត្រឹមត្រូវ

បានផុស

នៅ

រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បានប្រាប់ឲ្យមន្ត្រីការទូត មន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត (Visa A) ទៅធ្វើចត្តាឡីស័កនៅ Himawari ប្រសិនបើគ្មាននិវេសនដ្ឋាន ឬគេហដ្ឋានដាច់ដោយឡែក ត្រឹមត្រូវសមរម្យ សម្រាប់ធ្វើចត្តាឡីស័កនោះទេ។ នេះបើយោងតាមលិខិតចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២១​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លិខិតដែលផ្ញើជូនលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដែលទើបទទួលបាននៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១នេះ លោក ម៉ម ប៊ុនហេង បានលើកឡើថា ផ្អែកតាមការពិនិត្យលើការស្នើសុំរបស់បណ្តាស្ថានទូតបរទេសប្រចាំកម្ពុជា អង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិ ព្រមទាំងដោយផ្អែកលើការសាកសួរព័ត៌មាន និងការពិនិត្យស្ថានភាពជាក់ស្តែង ចំពោះនិវេសនដ្ឋានរបស់អ្នកការទូត មន្ត្រីអង្គការសហប្រជាជាតិ និងមន្ត្រីអង្គការអន្តរជាតិ ដែលបានស្នើសុំធ្វើចត្តាឡីស័កកន្លងមក ក្រសួងសុខាភិបាលបានពិនិត្យឃើញថា និវេសនដ្ឋានមួយចំនួនមានលក្ខណៈជាអគារ សហកម្មសិទ្ធិ (ខុនដូ ឬអាផាតមិន) ដែលមានប្រើប្រាស់ជណ្តើររួមគ្នា និងមិនមានលក្ខណៈដាច់ដោយឡែកនោះទេ។

បើតាមលោក ម៉ម ប៊ុនហេង ខ្លឹមសារនៃពាក្យ “និវេសនដ្ឋាន ឬគេហដ្ឋានដាច់ដោយឡែក” នៅក្នុងចំណុចទី៣ នៃសេចក្ដីប្រកាសព័ត៌មាន ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល សំដៅដល់ទីសំណាក់ដាច់ដោយឡែក មិនមានប្រើប្រាស់ជណ្តើររួម និងមិនមានទីធ្លារួមនោះទេ។

ក្នុងករណីដែលអ្នកការទូតកាន់ទិដ្ឋាការការទូត (Visa A) មិនអាចស្នាក់នៅធ្វើចត្តាឡីស័កនៅស្ថានទូតបាន ឬអ្នកការទូត ឬមន្ត្រីអង្គការសហប្រជាជាតិ ឬមន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត (VisaA) មិនមាននិវេសនដ្ឋាន ឬគេហដ្ឋានដាច់ដោយឡែក អ្នកការទូត ឬមន្ត្រីអង្គការសហប្រជាជាតិ ឬមន្ត្រីអង្គការអន្តរជាតិទាំងនោះត្រូវទៅធ្វើចត្តាឡីស័កនៅសណ្ឋាគារ Himawari ហើយរាល់ការចំណាយទាំងអស់ គឺជាបន្ទុករបស់សាមីខ្លួន ឬជាបន្ទុករបស់ស្ថានទូត ឬអង្គការសហប្រជាជាតិ ឬអង្គការអន្តរជាតិ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម