ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ៖ អ្នកប៉ះពាល់ ៥ នាក់ ជាមួយអ្នកជំងឺអុតស្វា លទ្ធផលតេស្តអវិជ្ជមានទាំងអស់ ខណៈអ្នកជំងឺនឹងជាឆាប់ៗនេះ
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា អ្នកប៉ះពាល់ចំនួន៥នាក់ជាមួយអ្នក
ជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ាលទ្ធផលតេស្តបង្ហាញថាអវិជ្ជមានទាំងអស់ហើយស្ថានភាពសុខភាពអ្នកជំងឺល្អធម្មតានិងបានជាសះស្បើយឆាប់ៗនេះ។
ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយដឹកនាំក្រុមគ្រូពេទ្យចុះពិនិត្យព្យាបាលជំងឺនិងចាក់វ៉ាក់សាំងដូសជំរុញដល់ពលរដ្ឋនៅសង្កាត់គោកឃ្លៀងនៅព្រឹកថ្ងៃទី២៧កក្កដានេះលោករដ្ឋមន្ត្រីបានបន្តថារហូតមកដល់ពេលនេះស្ថានភាពសុខភាពអ្នកជំងឺអុតស្វាជនជាតិនីហ្សេរីយ៉ាមិនមានអ្វីធ្ងន់ធ្ងរទេហើយគាត់នឹងជាសះស្បើយឆាប់ៗនេះ។ចំណែកអ្នកប៉ះពាល់ផ្ទាល់៥នាក់ជាមួយអ្នកជំងឺនេះក៏មិនមានឆ្លងជំងឺនេះដែរ។

លោករដ្ឋមន្ត្រីបានបន្តទៀតថា «យើងត្រូវប្រុងប្រយ័ត្នខ្ពស់បើទោះបីជាវាមានចំនួនតិចនិងជាករណីនាំចូលហើយអ្នកដែលប៉ះពាល់ជាមួយអ្នកជំងឺ៥នាក់នោះក៏មិនមានឆ្លងដែរក៏ដោយត្រូវបន្តតាមដានអ្នកជំងឺបន្តរហូតដល់២១ថ្ងៃជាបន្តទៀត។ដូចច្នេះយើងត្រូវប្រុងប្រយ័ត្នពិសេសអាជ្ញាធរមូលដ្ឋានដូចជានៅតាមច្រកចេញចូលតាមព្រំដែនអន្តរជាតិទាំងអស់ព្រោះថាមិនមែនកើតនៅស្រុកខ្មែរយើងទេវាជាករណីនាំចូលតែបើយើងមិនពិនិត្យតាមដានឱ្យបានហ្មត់ចត់ទេវានឹងអាចឆ្លងក្នុងសហគមន៍របស់យើង»។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថាជាការកត់សំគាល់អ្នកដែលឆ្លងជំងឺអុតស្វានេះភាគច្រើនចូលចិត្តទៅកន្លែងកំសាន្តសប្បាយហើយមិនមានការប្រុងប្រយ័ត្ន។
បុរសជនជាតិនីហ្សេរីយ៉ាឆ្លងជំងឺអុតស្វានេះមានឈ្មោះ អូសម៉ុងសាហាហ្សីរីមមានអាយុ២៧ឆ្នាំបានគេចខ្លួនពីប្រទេសថៃហើយបានធ្វើដំណើរចូលមកប្រទេសកម្ពុជាត្រូវបានសមត្ថកិច្ចរាជធានីភ្នំពេញធ្វើការឃាត់ខ្លួនកាលពីល្ងាចថ្ងៃទី២៣កក្កដានៅម្តុំផ្សារដើមថ្កូវ សង្កាត់ទួលទំពូង ខណ្ឌចំការរាជធានីភ្នំពេញ ។ បច្ចុប្បន្ននេះបុរសនេះកំពុងសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យខ្មែរសូវៀតហើយការព្យាបាលជំងឺមិនបានគិតប្រាក់ទេ៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


