ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល៖ គិលានុបដ្ឋាក គឺជាអាយុជីវិតរបស់អ្នកជំងឺគ្រប់រូប
លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានមានប្រសាសន៍ថា គិលានុប្បដ្ឋាកគឺជាអាយុជីវិតរបស់អ្នកជំងឺគ្រប់រូបព្រោះថា ប្រសិនបើគិលានុប្បដ្ឋាកមិនមានបទពិសោធន៍មិនមានការទទួលខុសត្រូវ និងមិនមានគុណធម៌ទេវានឹងធ្វើឱ្យអ្នកជំងឺប្រឈមនឹងគ្រោះថ្នាក់ដល់អាយុជីវិត។

ថ្លែងបើកសិក្ខាសាលាលើកទី១របស់មន្ទីរពេទ្យ ព្រះអង្គឌួង ស្តីពីការថែទាំរបស់គិលានុប្បដ្ឋានតាមបែបសម័យថ្មីនៅព្រឹកថ្ងៃទី២០សីហា នេះ នៅសណ្ឋាគារឡឺរ៉ូយ៉ាល់លោករដ្ឋមន្ត្រីបានបន្តថា«គិលានុប្បដ្ឋាកជាជីវិតរបស់អ្នកជំងឺ។ បើគិលានុប្បដ្ឋាកមិនមានបទពិសោធន៍មិនមានការទទួលខុសត្រូវមិនមានគុណធម៌ធ្វើឱ្យអ្នកជំងឺរបស់យើងនឹងត្រូវជួបការលំបាកឬជួបការបាត់បង់ឬមួយរងគ្រោះដោយសារការថែទាំរបស់គិលានុប្បដ្ឋាកនេះជាមិនខាន។ទោះបីជាមានគ្រូពេទ្យពូកែយ៉ាងណាក៏ដោយប្រសិនបើគិលានុប្បដ្ឋាកមិនមានការទទួលខុសត្រូវមិនមានបីពិសោធន៍គឺគិលានុប្បដ្ឋាកគឺអ្នកជំងឺរបស់យើងរងហានិភ័យខ្ពស់»។

លោករដ្ឋមន្ត្រីបានបន្តទៀតថា ដូច្នេះការផ្លាស់ប្តូរបទពិសោធន៍នៅពេលនេះជាយន្តការមួយដ៏សំខាន់ក្នុងការលើកកម្ពស់សមត្ថភាពវិជ្ជាជីវៈគិលានុប្បដ្ឋាកដើម្បីអាយុជីវិតរបស់ប្រជាជនយើង។ លោករដ្ឋមន្ត្រីបានបន្ថែមថា ការថែទាំរបស់គិលានុប្បដ្ឋានតាមបែបសម័យថ្មីនេះពិតជាមាសារសំខាន់ណាស់ក្នុងការដើរឱ្យទាន់ការរីកចំរើនផ្នែកវេជ្ជសាស្ត្ររបស់ពិភពលោកដែលទាមទារឱ្យគិលានុប្បដ្ឋាកត្រូវសិក្សារៀនសូត្រថ្មីៗបន្ថែមដោយការខិតខំប្រឹងប្រែងដោយខ្លួនឯងផងនិងទទួលបានការផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមកទាំងផ្ទៃក្នុងនិងអន្តរជាតិ។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា សាធារណរដ្ឋកូរ៉េជាប្រទេសមួយដែលមានការអភិវឌ្ឍវិស័យសុខាភិបាលខ្ពស់នៅក្នុងតំបនយើងនេះហើយការចូលរួមរបស់ភាគីកូរ៉េលើការងារនេះវានឹងជួយលើកម្ពស់សមត្ដភាពរបស់គិលានុប្បដ្ឋាកយើងកាន់តែខ្ពស់បន្ថែមទៀតក្នុងការទាំសុខភាពជូនប្រជាពលរដ្ឋរបស់យើងកាន់តែប្រសើរ។

លោក រ៉ូ យុន ជុន ប្រធានអង្គការKOICAប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ថា គោលបំណងនៃសិក្ខាសាលាគិ
លានុប្បដ្ឋាកនេះគឺដើម្បីស្វែងយល់ពីមធ្យោបាយពង្រឹងសមត្ថភាពគិលានុប្បដ្ឋាកក្នុងមន្ទីរពេទ្យជាតិទាំង៥នៅក្នុងរាជធានីភ្នំពេញបន្ទាប់ពីការបញ្ចប់នៃជំងឺកូវីដ១៩ដែលសិក្ខាសាលានេះមានការចែករំលែកដោយអ្នកជំនាញគិលានុប្បដ្ឋាកមកពីកូរ៉េ។ លោករំពឹងថា តាមរយៈសិក្ខាសាលានេះវានឹងជួយធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពដល់គិលានុប្បដ្ឋាកកម្ពុជាក៏ដូចជារួមចំណែកពង្រឹងសមត្ថភាពផ្នែកវេជ្ជសាស្ត្ររបស់ប្រទេសកម្ពុជាបន្ថែមទៀតផងដែរ។
ចំណែកលោកសាស្ត្រាចារ្យ រង លូ លីឃាង នាយកមន្ទីរពេទ្យព្រះអង្គឌួងបានមានប្រសាសន៍ថា សិក្ខាសាលានេះមានគិលានុប្បដ្ឋាកចូលរួមមកពីមន្ទីរពេទ្យចំនួន៥រួមមានមកពីមន្ទីរពេទ្យអង្គឌួងមន្ទីរពេទ្យមិត្តភាពកម្ពុជាចិនព្រះកុសៈមៈ មន្ទីរពេទ្យកាល់ម៉ែតមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀតនិងមន្ទីរពេទ្យកុមារជាតិ។
លោកនាយកមន្ទីរពេទ្យសង្ឃឹមនិងជឿជាក់ថា តាមរយៈសិក្ខាសាលានេះនឹងជួយឱ្យគិលានុប្បដ្ឋាកទទួលបាននូវបច្ចេកទេសថ្មីៗនិងក្រមសីលធម៌កាន់តែប្រសើរក៏ដូចជាធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជាកូរ៉េនិងស្ថាបប័នពាក់ព័ន្ធផ្សេងៗទៀតកាន់តែស្អិតរមួតនិងប្រសើរថែមទៀត៕
អត្ថបទ៖ សំអឿន
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


