Connect with us

ព័ត៌មានជាតិ

សម្តេច​តេ​ជោ ហ៊ុន សែន ឧបត្ថម្ភ​ថវិកា ២០​ម៉ឺន​ដុល្លារ និង​សម្ភារៈ​ទប់ស្កាត់​ជំងឺ កូ​វីដ​១៩ ជាច្រើន​ទៀត​ដល់​វៀតណាម

បានផុស

នៅ

សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ក្នុងនាម​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានសម្រេច​ឧបត្ថម្ភ​ថវិកា ចំនួន​២០ ម៉ឺន​ដុល្លារ​, ម៉ាស​ធម្មតា​ចំនួន ១​លាន​បន្ទះ និង​ម៉ាស​វេជ្ជសាស្ត្រ (N95) ចំនួន​១០​ម៉ឺន​បន្ទះ ព្រមទាំង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន ១០០ គ្រឿង ដល់​រដ្ឋាភិបាល​វៀតណាម ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូម​បញ្ជាក់​ដែរ​ថា អំណោយ​ដែល​កម្ពុជា បានផ្តល់​ជូន​ដល់​ប្រទេស​វៀតណាម នាពេល​នេះ សរុប​មាន​ចំនួន​៣៥ ម៉ឺន​ដុល្លារ​អាមេរិក ក្នុងនោះ​រួមមាន​៖

​ទី​១, សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១០​ម៉ឺន​ដុល្លារ ជូន​ដល់​កាកបាទក្រហម​ប្រទេស​វៀតណាម តាមរយៈ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​។

​ទី​២, សម្តេច​តេ​ជោ ហ៊ុន សែន ​ឧបត្ថម្ភ​ថវិកា ២០​ម៉ឺន​ដុល្លារ ម៉ាស​ធម្មតា​ចំនួន ១​លាន​បន្ទះ និង​ម៉ាស​វេជ្ជសាស្ត្រ (N95) ចំនួន ១០​ម៉ឺន​បន្ទះ ព្រមទាំង​ម៉ាស៊ីន​ផលិត​អុកស៊ីសែន ១០០​គ្រឿង​។​

​ទី​៣, លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ប្រធាន​សមាគម​មិត្តភាព កម្ពុជា​- វៀតណាម បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ៥​ម៉ឺន​ដុល្លារ ជូន​ដល់​សមាគម​មិត្តភាព​វៀតណាម​-​កម្ពុជា តាមរយៈ​ស្ថានទូត​វៀតណាម​ប្រចាំ​នៅ​កម្ពុជា​។

ប្រទេស​វៀតណាម បាននឹងកំពុង​រង​ការ​រាតត្បាត​ជំងឺ​កូ​វីដ​-១៩​យ៉ាងធ្ងន់ធ្ងរ ជាពិសេស​នៅ​ទីក្រុង​ហូជីមិញ​។ រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ វៀតណាម បាន​រកឃើញ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​-១៩ ខ្ទង់ពាន់​ជា​រៀងរាល់ថ្ងៃ​។ គិត​ត្រឹម​ព្រឹក​ថ្ងៃទី​១៧ ខែកក្កដា ឆ្នាំ​២០២១​នេះ វៀតណាម មាន​អ្នក​ឆ្លង​កូ​វីដ​-១៩ សរុប​ចំនួន ៤៤,១៨៦ នាក់ ស្លាប់ ២២៥​នាក់​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ម៉ោង មុន

ឧកញ៉ា ឡេង ប្រុស ឧបត្ថម្ភ​ថវិកា ១០​លាន​រៀល​ភ្លាម​ដល់​កីឡាករ ឡុង ជិន សង់ផ្ទះ​ក្រោយ​ខ្យល់​ខ្លាំង​បាក់​រំលំ​ខ្ទិច​អស់

ព័ត៌មានជាតិ៥ ម៉ោង មុន

គណបក្ស​ប្រជាជន​កម្ពុជា​ទីក្រុង​មែ​ល​ប៊​ន អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧១ ថ្ងៃ​បង្កើត​គណបក្ស

ព័ត៌មានជាតិ៥ ម៉ោង មុន

ខួប​លើក​ទី​៥៥ នៃ​ទំនាក់ទំនង​ការទូត​រវាង​កម្ពុជា​-​វៀតណាម

ព័ត៌មានជាតិ៦ ម៉ោង មុន

លោក ញឹក ប៊ុនឆៃ៖ អ្នក​សង្កេតការណ៍ជាតិ អន្តរជាតិ មិនបាន​​រៀបចំឱ្យនិយាយ​ល្អ​ពី​កម្ពុជាទេ

សន្តិសុខសង្គម៦ ម៉ោង មុន

សមត្ថកិច្ច​ដកហូតកាំភ្លើង​ពិត​ និងកែច្នៃ​ជាង ៤០ ដើម​ក្រោយករណីផ្ទុះអាវុធ​បណ្ដាល​ឱ្យអធិការ​រង​នគរ​បាលក្រុងព្រះសីហនុ​រងរបួស​

Sokha Hotels

ព័ត៌មានពេញនិយម