ព័ត៌មានជាតិ
ឧកញ៉ា ម៉ុង ឫទ្ធី៖ អ្នកមានៗមិននាំគ្នាបង្កើនការចិញ្ចឹមសត្វ ប្រជែងគ្នាតែនាំសត្វរស់ចូល មិនគិតជាតិជាធំ
សេដ្ឋីកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី បានលើកពីបទពិសោធន៍ កាលពី ១៣ ឆ្នាំមុន ដែលលោកបានធ្វើដំណើរទៅប្រទេសមហាអំណាច ដើម្បីនាំពូជជ្រូកមកចិញ្ចឹមក្នុងស្រុក ដើម្បីនាំប្រយោជន៍ដល់សេដ្ឋកិច្ចជាតិ។
ខណៈជាហូរហែមានបណ្តាញសារព័ត៌មានជាច្រើន បានចុះផ្សាយអំពីការនាំជ្រូកចូលមកពីបរទេស ឧកញ៉ា ដែលរកស៊ីជំនួញកសិកម្មជាង ៣០ ឆ្នាំនេះ បានលើកពីចម្ងល់ដែលអ្នកមានៗក្នុងស្រុក មិននាំគ្នាបង្កើនការចិញ្ចឹមសត្វ ផលិតចំណីសត្វ ចង់តែប្រកួតប្រជែងគ្នានាំសត្វរស់ សាច់សត្វ និងចំណីសត្វចូលមកពីបរទេស។

ដើម្បីកាត់បន្ថយលំហូរសាច់ប្រាក់ទៅបរទេស ពីការនាំចូលសត្វរស់សាច់សត្វ ក៏ដូចជាចំណីសត្វ មកសម្លាប់កសិករផ្នែកដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វទាំងខ្នាតតូច មធ្យម និងខ្នាតធំ លោកចោទសួរថា ហេតុអីអ្នកមានទ្រព្យសម្បត្តិច្រើន មានលទ្ធភាពមិននាំគ្នាបង្កើនការចិញ្ចឹមសត្វ ផលិតចំណីសត្វ ចង់តែប្រកួតប្រជែងគ្នានាំសត្វរស់ សាច់សត្វ និងចំណីសត្វចូលមកពីបរទេស។ យ៉ាងដូច្នេះអ្វីដែលចាស់ៗជំនាន់មុនបានបន្សល់ទុកឲ្យកូនចៅជំនាន់ក្រោយៗ គឺនៅតែនាំចូលដដែល ការកាត់បន្ថយភាពក្រីក្រ លើវិស័យកសិកម្ម កសិឧស្សាហកម្ម ការដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វ នៅតែដដែលមិនជឿនលឿនតំណរជំនាន់។
សេដ្ឋីកសិកម្មរូបនេះកត់សម្គាល់ថា កម្របានឃើញអ្នកមានលុយ មានលទ្ធភាព ជជែកគ្នាអំពីការចិញ្ចឹមសត្វ ដើម្បីជួយបង្កើនកំណើនសេដ្ឋកិច្ចជាតិ ផ្តល់ការងារអោយប្រជាជននៅតាមទីជនបទណាស់។

ឧកញ៉ា ម៉ុង ឫទ្ធី បានលើកពីបទពិសោធន៍កាលពីឆ្នាំ២០០៨ ដោយមានការផ្តួចផ្តើមពី USAID Cambodia MSME លោកនិងអ្នកពាក់ព័ន្ធផ្នែកចិញ្ចឹមជ្រូកចំនួន១៦នាក់ពីប្រទេសកម្ពុជា បានធ្វើដំណើរទស្សនកិច្ចរយៈពេល១០ថ្ងៃ ទៅទស្សនកិច្ចរដ្ឋ North Carolina សហរដ្ឋអាមេរិក ដើម្បីទៅមើលសាលាបង្រៀនពីការចាប់ផ្តើមបន្តពូជ រហូតដល់ដឹកជ្រូកយកទៅលក់។
លោកបានកត់សម្គាល់ថា សហរដ្ឋអាមេរិកបានដើរមុនប្រទេសកម្ពុជាលើវិស័យកសិកម្ម កសិឧស្សាហកម្ម ការដាំដំណាំកសិកម្ម និងការចិញ្ចឹមសត្វជាយូរយារណាស់មកហើយ។ ក្រោយពីបានវិលត្រឡប់មកដល់ស្រុកកំណើតវិញ ដោយសារតែចង់ឲ្យប្រទេសកម្ពុជា ឆាប់បានរីកចម្រើនដូចសហរដ្ឋអាមេរិកដែរ លោកបានរៀបចំផ្ទៃដីចំនួន៥ហិកតា និងបានសាងសង់វិទ្យាស្ថានបណ្តុះបណ្តាលវិជ្ជាជីវៈកសិកម្ម ព្រមទាំងបានខិតខំទំនាក់ទំនងទិញមេពូជដូនតាទួតជ្រូក ពីក្រុមហ៊ុនអាមេរិក ដែលសុទ្ធតែបានសន្យាថា នឹងជួយទាំងសាលាបង្រៀន និងលក់ពូជជ្រូកមកឲ្យ ប៉ុន្តែជាអកុសលរយៈពេល៣ខែ មិនមានអ្វីជាផ្លែផ្កាទាល់តែសោះ។

លោកបានងាកមករកស្ថានទូតចក្រភពអង់គ្លេស ឲ្យជូយឧទ្ទេសនាមក្រុមហ៊ុនដែលចិញ្ចឹមជ្រូក មានឈ្មោះល្បីនៅចក្រភពអង់គ្លេសវិញម្តង។ បានដូចបំណងមែន ស្ថានទូតបានឧទ្ទេសនាម ក្រុមហ៊ុន ACMC ដែលមានបទពិសោធន៍បច្ចេកទេសចិញ្ចឹមជ្រូកជាង១០០ឆ្នាំកន្លងមកហើយ។ នៅចុងឆ្នាំ ២០០៨ ក្រុមហ៊ុនម៉ុង ឫទ្ធី បានដឹកជ្រូកពូជយ៉កសៀ ពូជដូនតាទួត ចំនួន៦៣០ក្បាល ឈ្មោល៣០ក្បាល ៣យន្តហោះលេខមូល៣លានដុល្លារសហរដ្ឋអាមេរិក មកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។ នេះជាលើកទី១ហើយ ដែលប្រទេសកម្ពុជាបាននាំចូលពូជជ្រូកយ៉កសៀ បន្សុតពូជមកពីទីក្រុង យ៉កសាយ ចក្រភពអង់គ្លេស។
លោកបណ្ឌិតម៉ុង ឬទ្ធី បានបញ្ជាក់ថា រយៈពេល១៣ឆ្នាំកន្លងទៅ តាំងពីអាយុ៥៤ឆ្នាំ មកដល់អាយុ៦៧ឆ្នាំ លោកបានហែលឆ្លងកាត់រាប់រយពាន់ឧបសគ្គ។ លោកចង់ឲ្យបុគ្គលអ្នកមានៗមួយចំនួន កុំគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួន ត្រូេះគិតពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


