Connect with us

ព័ត៌មានជាតិ

ការស្តារ​ប្រឡាយ​លូ​៥ បានបញ្ចប់​១០០​ភាគរយ​ហើយ​​

បានផុស

នៅ

​ប្រឡាយ​លូ​៥ ដែល​គេ​ទទួលស្គាល់ថា ជា​ប្រឡាយ​ដ៏​សំខាន់​មួយ ក្នុងការ​រំដោះ​ទឹក​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ​សែនជ័យ ខណ្ឌ​សែនសុខ និង​ខណ្ឌមានជ័យ ទម្លាក់​ទៅ​ប្រឡាយ​ម័ល​និង​បន្ត​ចុះទៅ​ជើងឯក គិត​មកដល់ពេលនេះ ការស្តារ​ប្រឡាយ​នេះ​ត្រូវបាន​បញ្ចប់​១០០​ភាគរយ​ហើយ ដោយ​ក្រុមការងារ​ស្តារ​យក​ភក់​ចេញពី​បាត​ប្រឡាយ​បាន​ប្រមាណ​ជាង​២​ម៉ឺន​ម៉ែត្រគូប សំរាម​និង​ស្មៅ​ជាង​២០០០​ម៉ែត្រគូប​ផងដែរ ដែល​បាន​ធ្វើឲ្យ​ចរន្តទឹក​ហូរ​យ៉ាង​លឿន​គ្មាន​ការរំខាន ដែល​អាច​បញ្ចៀស​បាន​នូវ​ការលិចលង់​ភូមិឋាន​ប្រជាពលរដ្ឋ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក​ ដួង ចាន់​សារ៉ាត់ ប្រធាន​អង្គភាព​លូទឹក​បូមទឹក​នៃ​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២២​កក្កដា​នេះ​ថា ដោយ​មានការ​យកចិត្ត​ទុក្ខ​ដាក់​និង​ការចង្អុល​ណែនាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ក្នុងការ​ដោះស្រាយ ការស្តារ​ប្រព័ន្ធ​បង្ហូរទឹក ជាពិសេស​ប្រឡាយ​មេ​នៅ​រាជធានី​ភ្នំពេញ មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ ដែល​មាន​អង្គភាព​លូទឹក បូមទឹក និង​ស្ថានីយ​ចម្រោះ​ទឹក​កខ្វក់ បាន​ធ្វើ​សកម្មភាព​ស្តារ​ប្រឡាយ​លូ​៥​យ៉ាងសកម្ម ហើយ​បើ​គិត​មកដល់​ត្រឹម​ល្ងាច​ថ្ងៃទី​២១ កក្កដា ម្សិលមិញ ការស្តារ​ប្រឡាយ​លូ​៥ នេះ​បានបញ្ចប់​១០០​ភាគរយ​ហើយ ដែល​ធ្វើឲ្យ​ចរន្តទឹក​ហូរ​យ៉ាង​លឿន​គ្មាន​ការរំខាន ហើយ​នៅ​ព្រឹក​ថ្ងៃទី​២២កក្កដានេះ ក្រុមការងារ​បាន​ចល័ត​កម្លាំង​និង​គ្រឿងចក្រ ពី​ការស្តារ​ប្រឡាយ​លូ​៥​នេះ បន្ត​មក​បង្ហើយ ការស្តារ​ប្រឡាយ​បឹងទំពុន​ថែមទៀត​។

​លោក​ ដួង ចាន់​សារ៉ាត់ បាន​បញ្ជាក់​ថា ការស្តារ​ប្រឡាយ​បឹងទំពុន​ ដែល​នៅ​សេសសល់​ប្រវែង​ប្រមាណ​១០០​ម៉ែត្រ​ទៀត​នោះ ក្រុមការងារ​នឹង​សម្រុក​ឲ្យ​បាន​រួចរាល់​ក្នុង​រយៈពេល​១​សប្តាហ៍​ទៀត​នេះ​។ លោក​ ដួង ចាន់​សារ៉ាត់ បាន​បញ្ជាក់​ឲ្យ​ដឹងថា ប្រឡាយ​លូ​៥ មាន​ប្រវែង​ជាង​១០០០​ម៉ែត្រ ទទឹង​មាន​ទំហំ​ពី​១៥​ទៅ ៣០​ម៉ែត្រ ចាប់ពី​ប្រឡាយ​លូ​ប្រាំ​ផ្លូវ​វេ​ងស្រេង​ដល់​ស្ថានីយ​បូមទឹក​លូ​៥។

ការដ្ឋាន​នេះ​បានចាប់ផ្តើម​ស្តារ ដោយ​ប្រើប្រាស់​សា​ឡង់​កាលពី​ថ្ងៃទី​១៩ មិថុនា ហើយ​បានបញ្ចប់​១០០​ភាគរយ​ហើយ​កាល​ល្ងាច​ថ្ងៃទី​២១ កក្កដា ម្សិល​មិ​ញ។​ ប្រឡាយ​នេះ​មាន​តួនាទី​យ៉ាងសំខាន់​ ក្នុងការ​រំដោះ​ទឹក​ក្នុង​មូលដ្ឋាន​ខណ្ឌ​ពោធិ​សែនជ័យ ខណ្ឌ​សែន សុខ និង​ខណ្ឌមានជ័យ ដោយ​ទឹក​ហូរ​ចូល​ប្រឡាយ​លូ​៥ ទៅ​ស្ថានីយ​លូ​៥ ទើប​បូម​ទម្លាក់​ទៅ​ប្រឡាយ​ម័ល​និង​បន្ត​ចុះទៅ​ជើងឯក​។

​លោក​ ដួង ចាន់​សារ៉ាត់ បានបញ្ជាក់​បន្ថែមថា ការស្តារ​ប្រឡាយ​លូ​៥​នេះ ក្រុមការងារ​ស្តារ​ភក់​ចេញ​បាន​ចំនួន​២១៣៧៥​ម៉ែត្រគូប សំរាម​និង​ស្មៅ​បាន​ចំនួន​២២៥០​ម៉ែត្រគូប​។ ដូច្នេះ លោក​ស្នើ​សូមឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​មេត្តា​ទុកដាក់​សំរាម​ឲ្យបាន​ត្រឹមត្រូវ ទៅតាម​ទីតាំង​ដែល​ក្រុមហ៊ុន​ប្រមូល​សំរាម​បានកំ​ណត់ កុំ​បោះ​សំរាម​ចូលក្នុង​ប្រឡាយទឹក នាំ​ឲ្យ​បិទបាំង​ផ្លូវទឹក​មិនអាច​ហូរ​ដល់​ស្ថានីយ​៕​

អត្ថបទ៖ ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ១៨ ម៉ោង មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៥ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម