Connect with us

ព័ត៌មានជាតិ

ស្ទឹងត្រែងគ្មានអ្នកឆ្លងកូវីដ-១៩ថ្មីទេ ខណៈអ្នកសម្រាកព្យាបាលកាន់តែថយចុះ

បានផុស

នៅ

រដ្ឋបាលខេត្តស្ទឹងត្រែងបានប្រកាសត្រឹមម៉ោង ៥:០០នាទី ថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ២០២១ គ្មានអ្នកឆ្លងកូវីដ-១៩ ទេ ហើយអ្នកសម្រាកព្យាបាលសរុប ចំនួន៤៦១ នាក់ បានជាសះស្បើយ ៣៥៣នាក់ បច្ចុប្បន្នអ្នកកំពុងសម្រាកព្យាបាលនៅសល់តែ ១០៧ នាក់តែប៉ុណ្ណោះ។ 

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋបាលខេត្តបញ្ជាក់ថា ស្ថានភាពការរីករាលដាលជំងឺកូវីដ-១៩ រកឃើញអ្នកឆ្លងតិចតួច និងមានអ្នកជាសះស្បើយច្រើនគួរឲ្យកត់សម្គាល់ ហើយជាក់ស្ដែងនៅថ្ងៃទី ២៤ កក្កដា ម្សិលមិញនេះ ក៏រកមិនឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីដែរ។

រដ្ឋបាលខេត្តស្ទឹងត្រែងបន្ថែមថា ស្ថានភាពជាសះស្បើយច្រើនជាងឆ្លង ជាសញ្ញាល្អសម្រាប់ខេត្តស្ទឹងត្រែង ក្នុងការអនុវត្តវិធានការសុខាភិបាល ៣ការពារ ៣កុំ ដោយពាក់ម៉ាស បាញ់អាកុលឬលាងដៃនិងសាប៊ូ រក្សាគម្លាតសុវត្ថិភាព។

គិតត្រឹមម៉ោង ៥:០០ នាទីរសៀល ថ្ងៃទី ២៤ ខែកក្កដា ស្ទឹងត្រែងមានអ្នកឆ្លងកូវីដ-១៩ សរុប ៤៥១ នាក់ អ្នកជាសះស្បើយ ៣៥៣នាក់ ស្លាប់១នាក់  អ្នកកំពុងសម្រាកព្យាបាល ១០៧ នាក់៕

អត្ថបទ៖ ងិន លីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម