Connect with us

ព័ត៌មានជាតិ

​ខេត្តបាត់ដំបងរកឃើញអ្នក​ឆ្លង​កូវីដច្រើន​បំផុត​​​មិន​ធ្លាប់​មាន

បានផុស

នៅ

បាត់ដំបង៖ បើគិតមកទល់នឹងថ្ងៃទី២៥ កក្កដា ឆ្នាំ២០២១ អាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីសុខាភិបាលខេត្ត កំពុងដំណើរការចាក់វ៉ាក់សាំង ការពារឆ្លងជំងឺកូវីដ១៩ ជូនប្រជាពលរដ្ឋ​បាន​ជិត ២០ម៉ឺននាក់ លើផែនការត្រូវចាក់ជាង ៧០ម៉ឺននាក់ ខណៈ​ខេត្ត​ជាប់ថៃ​នេះ​មានការ​បារម្ភ​ការ​ហូរចូលនៃពលករ​មក​ពីថៃ ដែល​អាច​នាំ​ការ​ឆ្លង​រាលដាល​ក្នុង​សហគមន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបងបានឲ្យដឹងថា នៅថ្ងៃ ២៥ កក្កដា​ឆ្នាំ​២០២១ ខេត្ត​បាត់ដំបង​បាន​​រកឃើញករណី​ឆ្លង​ច្រើន​បំផុត​រហូតដល់​ចំនួន​១៥៥​នាក់ សុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយចំនួនអ្នកឆ្លងនេះ​គឺខ្ពស់ជាង​ពេល​ណាៗទាំងអស់​មិន​ធ្លាប់មាន​កន្លងមក។

អាជ្ញាធរ​បាន​បង្កើន​ល្បឿនក្នុង​ការ​​សម្រុក​ចាក់វ៉ាក់សាំងពលរដ្ឋនៅទូទាំងខេត្ត ដើម្បី​បង្កើត​ភាពស៉ាំ​ក្នុង​ការប្រយុទ្ធ​ជំងឺ​ផ្លូវដង្ហើម​កូវីដ១៩។

លោក​អភិបាល​រង​ខេត្ត​បាន​បញ្ជាក់ថា ខេត្តបាត់ដំបងនឹងទទួលបាននូវវ៉ាក់សាំងបន្ថែមពីរាជរដ្ឋាភិបាល តាមរយៈក្រសួងសុខាភិបាលប្រមាណ ៦០ម៉ឺនដូស ដើម្បីចាក់ជូនពលរដ្ឋ និងកម្មករ ក្នុងស្រុកគោលដៅចំនួន៨ទៀត សរុបចំនួន ២៧០ ៨០៤នាក់ ក្នុងនោះកម្មករកម្មការិនីចំនួន៤ ១០០នាក់ ។ 

គិតត្រឹមថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ក្នុងខេត្តបាត់ដំបងសរុបរហូតមកដល់ពេលនេះ​បាន​ចំនួន ១៩០ ៥៦៧នាក់។

បើតាមលោកអភិបាល​រងខេត្ត ក្រៅពីក្រុងបាត់ដំបង និងស្រុកចំនួន៥ទៀត មានស្រុកមោងឫស្សី ស្រុកថ្មគោល ស្រុកបាណន់ ស្រុកឯកភ្នំ និងស្រុកសំពៅលូន អាជ្ញាធរខេត្តបាត់ដំបង និងមន្ត្រីសុខាភិបាលខេត្ត កំពុងដំណើរការចាក់វ៉ាក់សាំងជូនពលរដ្ឋ នៅតាមបណ្ដាស្រុកមួយចំនួនទៀតនៅទូទាំងខេត្ត។

ចាប់ពីមានការផ្ទុះឆ្លងជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ខេត្តបាត់ដំបងមានអ្នកឆ្លងកូវីដចំនួន ២ ៥២៤នាក់ បានព្យាបាលជាសះស្បើយសរុប ១ ៥៥៩នាក់  ករណីស្លាប់ ៣០ នាក់ និងកំពុងសំរាកព្យាបាល ៩៣៧នាក់។ 

កាលពីថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២១ អាជ្ញាធរខេត្តបាត់ដំបង បានរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ចំនួន​១៥៥​នាក់ សុទ្ធតែជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ហើយចំនួនអ្នកឆ្លងនេះ​គឺខ្ពស់ជាង​ពេល​ណាៗទាំងអស់ ដែលរកឃើញកន្លងមក៕

អត្ថបទ៖ សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម