ព័ត៌មានជាតិ
លោកតាវ័យចំណាស់អាយុ១០៣ ឆ្នាំ គ្រូពេទ្យចុះទៅចាក់វ៉ាក់សាំងដល់ខ្នងផ្ទះ
ភ្នំពេញ៖ ក្រុមគ្រូពេទ្យមណ្ឌលសុខភាពព្រែកដំបូក បានចុះចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ជូនលោកតា នន អែម អាយុ១០៣ឆ្នាំ និងលោកយាយស៊ុំ ណេនអាយុ៨៦ឆ្នាំ រស់នៅភូមិតាមល់ឃុំព្រែកដំបូក ស្រុកស្រីសន្ធរខេត្តកំពង់ចាម។

បើតាមលោក អំ ណារ័ត្ន អនុប្រធានមណ្ឌលសុខភាពព្រែកដំបូកបានដឹកនាំក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជូនលោកតា១០៣ឆ្នាំបានឱ្យដឹងនៅល្ងាចថ្ងៃទី២៧កក្កដានេះថា ដោយសារលោកតានន អែម និងលោកយាយ ស៊ុំ ណេន អាយុ៨៦ឆ្នាំ ពិបាកក្នុងការធ្វើដំណើរមកកន្លែងចាក់វ៉ាក់សាំង ទើបលោកបានដឹកនាំក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជូនលោកតា និងលោកយាយដល់ខ្នងផ្ទះតែម្តង។

លោកបានបន្តថា សម្រាប់ឃុំព្រែកដំបូកលោកតានងអែមជាមនុស្សទី១ ដែលមានអាយុច្រើនជាងគេដែលបានទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩។
បើតាមលោក ស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងក្នុងក្របខណ្ឌទូទាំងប្រទេសបានឱ្យដឹងថា រហូតមកដល់ថ្ងៃទី២៦ កក្កដា មានលោកតាលោកយាយដែលមានអាយុចាប់ពី១០០ឆ្នាំឡើងទៅចំនួន ២១នាក់បានទទួលអំណោយពីសម្តេចតេជោជាបន្តបន្ទាប់ទៀត។
លោកស្រី បានបន្តថាលោកតាលោកយាយក្នុងម្នាក់ៗទទួលបានថវិកាចំនួន ៣លានរៀល និងសម្ភារជាគ្រឿងឧបភោគ បរិភោគមួយចំនួនទៀត៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


