ព័ត៌មានជាតិ
សម្ដេច ហ៊ុន ម៉ាណែត អះអាងពីការបន្តធានាសុខដុមនីយកម្មសាសនានៅកម្ពុជា
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងពីការបន្តធានារបស់រាជរដ្ឋាភិបាលចំពោះសុខដុមនីយកម្មសាសនានៅកម្ពុជា បើទោះបីជារដ្ឋបានកំណត់ពុទ្ធសាសនា ជាសាសនារបស់ជាតិក៏ដោយ តែកម្ពុជាបើកទូលាយគ្រប់ជំនឿសាសនាផ្សេងទៀត។

នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ជាតិ សាសនា ព្រះមហាក្សត្រ គឺជាបាវចនាជាតិរបស់កម្ពុជា ហើយរដ្ឋធម្មនុញ្ញកំណត់យកសាសនាព្រះពុទ្ធ ជាសាសនារបស់រដ្ឋ ប៉ុន្តែកម្ពុជាពិតជាមានមោទនភាពក្រៃលែងដែលសម្ព័ន្ធអង្គការពិភពឥស្លាម បានទទួលស្គាល់ពីសាមគ្គីភាព ភាពអត់ឱន និងភាពមិនជ្រុលនិយម និងសុខដុមនីយកម្មជាតិសាសន៍ និងសាសនា នៅក្នុងប្រទេសកម្ពុជា។

ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំកំពូលឥស្លាម នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្ដេចធិបតី បានគូសរំលេចពីកិច្ចខិតខំរបស់សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា ដែលសម្ដេចតេជោ បានខិតខំកសាងមកយ៉ាងលំបាក និងថែទាំយ៉ាងយកចិត្តទុកដាក់បំផុតនូវសុខដុមនីយកម្មជាតិសាសន៍ និងសាសនា ដោយហេតុថា កត្តាទាំងនេះ គឺជាធាតុផ្សំមិនអាចខ្វះបាននសន្តិភាព និងស្ថិរភាពយូរអង្វែងរបស់កម្ពុជា។
ជាតថភាពប្រវត្តិសាស្ត្រ ការជំរុញសុខដុមនីយកម្មសាសនា គឺជា DNA របស់គណបក្សប្រជាជនកម្ពុជា ហើយនៅគ្រប់អាណត្តិរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា គឺតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច។ នេះជាការបញ្ជាក់របស់សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហើយសម្ដេច បានប្រកាសបន្ថែមថា «ក្នុងនាមខ្ញុំ ជាថ្នាក់ដឹកនាំបន្តវេន ខ្ញុំសូមធានាអះអាងថា យើងនៅតែបន្តអនុវត្តគោលនយោបាយនេះ ព្រោះនេះជាការធានាភាពសុខសាន្ត និងសុខដុមរមនា របស់សង្គមជាតិយើងទាំងមូល»។

សម្រាប់ប្រធានបទក្នុងកិច្ចប្រជុំនៅកម្ពុជាពេលនេះ គឺ«ឥស្លាម និងពុទ្ធសាសនា» សម្ដេចធិបតី បានលើកឡើងថា ពិតជាជម្រើសដ៏សាកសមបំផុត ព្រោះកម្ពុជា ត្រូវបានបណ្ដារដ្ឋជាសមាជិកសម្ព័ន្ធអង្គការពិភពឥស្លាម ក៏ដូចជាប្រទេសជាច្រើននៅលើពិពភលោក បានទទួលស្គាល់កម្ពុជា ជាប្រទេសគំរូដែលបានបញ្ចប់សង្គ្រាមរៃរ៉ាំទាំងស្រុង និងទទួលបានសុខសន្តិភាពពេញលេញ ហើយពិសេសគឺកម្ពុជាបានលើកកម្ពស់សិទ្ធិសេរីភាពជំនឿសាសនារបស់ប្រជាពលរដ្ឋទូទាំង បូករួមទាំងសាសនិកឥស្លាមផងដែរ៕
ដោយ៖ ធឿន វ៉ាន់សុង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


