ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺ កូវីដ កើនឡើងជិត៤ពាន់នាក់និងស្លាប់ជិត១០០នាក់
គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ ខេត្តកំពង់ស្ពឺ មានអ្នកឆ្លងជំងឺកូវីដ១៩ កើនឡើងដល់ជិត៤ពាន់នាក់ និងស្លាប់បាត់បង់ជីវិតជិត១០០នាក់។
លោក វេជ្ជបណ្ឌិត អោ វ៉ាន់ថេន ប្រធានមន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ បានមានប្រសាសន៍នៅរសៀលថ្ងៃទី២៨ ខែកក្កដានេះថា គិតត្រឹមព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៣៩១៣នាក់ អ្នកជាសះស្បើយចំនួន៣២០៦នាក់ អ្នកកំពុងព្យាបាលចំនួន៥៩៩នាក់ ផ្ទេរទៅភ្នំពេញចំនួន២៧នាក់ ផ្ទេរមកពីក្រៅខេត្តចំនួន១១ នាក់និងស្លាប់បាត់បង់ជីវិតចំនួន៩២នាក់។
ពាក់ព័ន្ធអ្នកស្លាប់វិញ លោក វេជ្ជបណ្ឌិត បានពន្យល់ថា« ភាគច្រើនអ្នកស្លាប់ហ្នឹងយើងអត់បានព្យាបាលគាត់ទេ គឺគាត់មានជំងឺធ្ងន់ធ្ងរហើយស្លាប់នៅផ្ទះមានអ្នកខ្លះចូលពេទ្យបានកន្លះម៉ោងក៏ស្លាប់ ខ្លះទៀតមិនទាន់បានព្យាបាលផងក៏ស្លាប់ទៅហើយ៥០ទៅ៦០ភាគរយ យើងអត់ជួយគាត់ទាន់ហើយអ្នកខ្លះទៀតស្លាប់ ដោយសារមានវ័យចំណាស់មានជំងឺប្រចាំកាយដូចជាជំងឺតម្រង់នោម បេះដូងជំងឺទឹកនោមផ្អែមបូកជាមួយគ្នា»។

លោក វេជ្ជបណ្ឌិត បានបន្ថែមទៀតថា ចំណែកអ្នកឆ្លងជំងឺកូវីដ១៩ នៅខេត្តកំពង់ស្ពឺវិញ មានប្រមាណ៥៥ភាគរយជាកម្មករកម្មការិនីរោងចក្រ ហើយពួកគាត់បានបន្តចម្លងទៅក្រុមគ្រួសារនិងបន្តឆ្លងទៅសហគមន៍។ លោក វេជ្ជបណ្ឌិត បានបន្តទៀតថា បច្ចុប្បន្ននេះ មានអ្នកធ្វើចត្តាឡីស័កចំនួន១៧១៣នាក់ និងបានយកសំណាកទៅធ្វើតេស្តរកជំងឺកូវីដ១៩ ចំនួន៧២២នាក់ស្រី៣៦នាក់។

គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ កម្ពុជាមានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន៧៥១៥២ នាក់ អ្នកជាសះស្បើ យចំនួន៦៧៦៩២នាក់និងអ្នកស្លាប់ចំនួន១៣៣៩នាក់៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី