ព័ត៌មានជាតិ
មន្ទីរពេទ្យបង្អែកខេត្តកោះកុង ប្រើប្រាស់អុកស៊ីសែនពី២៥ ទៅ៣០ធុង សម្រាប់សង្រ្គោះអ្នកជំងឺកូវីដកម្រិតធ្ងន់
(កោះកុង)៖ ជាមធ្យមភាគ គឺក្នុង១ថ្ងៃ មន្ទីរពេទ្យបង្អែកខេត្តកោះកុង បានប្រើប្រាស់អុកស៊ីសែន ពី២៥ ទៅ៣០ធុង សម្រាប់សង្រ្គោះ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតធ្ងន់ធ្ងរ ខណៈគ្មានគ្រែទំនេរទទួលអ្នកជំងឺបន្តឡើយ។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យខេត្តកោះកុង បានដឹងនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ថា សព្វថ្ងៃមន្ទីរពេទ្យរបស់លោក គឺគ្មានគ្រែទំនេរ សម្រាប់ព្យាបាលអ្នកកូវីដកម្រិតធ្ងន់ ចំនួន១៨នាក់/គ្រែ១៣ ពោលគឺពេញអស់ហើយ។ គ្រាមានអ្នកជំងឺកូវីដ-១៩កម្រិតធ្ងន់ធ្ងរខ្លះ សម្រាកលើប៉ៅអ៊ី ជាបណ្តោះអាសន្នសិនក៏មានដែរ។
លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន សង្កត់ធ្ងន់ដែរថា ស្ថានភាពអ្នកជំងឺកូវីដ-១៩កម្រិតធ្ងន់ធ្ងរ តម្រូវឲ្យមន្ទីរពេទ្យប្រើប្រាស់អុកស៊ីសែន កើនឡើងជារៀងរាល់ថ្ងៃ ដោយជាមធម្យម ២៥ទៅ ៣០ធុងក្នុង១ថ្ងៃ។ ដូច្នេះមន្ទីរពេទ្យកំពុងមានការខ្វះខាត បំពង់អុកស៊ីសែនយ៉ាងខ្លាំង។
ដើម្បីជាវិធានការទប់ស្កាត់ស្ថានភាព នៃការជួយសង្រ្គោះអ្នកជំងឺប្រកបដោយប្រសិទ្ធិ លោកវេជ្ជបណ្ឌិត បានអំពាវនាវដល់សប្បុរសជន និងថ្នាក់ដឹកនាំ អនុគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដខេត្ត មេត្តាផ្តល់ការផ្គត់ផ្គង់បំពង់អុកស៊ីសែន ឲ្យបានគ្រប់គ្រាន់ជាប្រចាំ គ្រាដែលការបំពេញតម្រូវការ ពុំបានគ្រប់គ្រាន់ល្អ នៅឡើយដែលត្រូវដឹកធុងអុកស៊ីសែន ទៅបញ្ចូលនៅរាជធានីភ្នំពេញ។
លោក ហៃ ឡៃសុន ចាត់ទុកថា បញ្ហាកង្វះអុកស៊ីសែនជាក្តីបារម្ភដ៏ធំ សម្រាប់សង្រ្គោះអាយុជីវិតអ្នកជំងឺកូវីដ-១៩កម្រិតធ្ងន់ នៅក្នុងមន្ទីរពេទ្យខេត្តកោះកុងបច្ចុប្បន្ននេះ ប្រសិនបើមានការដាច់ស្តុកប្រការណាមួយនោះ។ លោកក៏ក្រើនរម្លឹក ដល់ប្រជាពលរដ្ឋផងដែរថា «យើងមិនអាច មើលស្រាលជំងឺនេះបានទេ ចាំបាច់ប្រយ័ត្នខ្ពស់ ដោយមេរោគកូរូណា កំពុងបប្លែងខ្លួនជា២ប្រភេទ រួមមាន៖អាល់ហ្វា និងDelta»។
តបទៅអ្វីដែលជាសេចក្តីត្រូវការ ចំពោះមុខរបស់មន្ទីរពេទ្យខេត្ត គឺលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បានជំរុញឲ្យគ្រូពេទ្យជំនាញ រៀបចំធ្វើផែនការមកកាន់មន្ទីរ ក៏ដូចជាក្រសួង ដើម្បីពិនិត្យនិងពិចារណា ដោះស្រាយរាល់បញ្ហាប្រឈម។
លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង បានអះអាងពីភាពទំនួលខុសត្រូវថា រាល់អុកស៊ីសែន ដែលបានមកពីក្រុមសប្បុរសជននានា គឺមន្ទីរសុខាភិបាល បានបែងចែកជូនទៅមន្ទីរពេទ្យខេត្តមួយ និងអគារព្យាបាល នៅតាមបណ្តាក្រុងស្រុកទាំង៧អស់ហើយ ដើម្បីត្រៀមព្យាបាលអ្នកជំងឺខ្ទង់ពាន់នាក់។ រីឯការងារដោះស្រាយកង្វះខាតជាបឋម មានតែយកធុងអុកស៊ីសែនដែលប្រើអស់ ដឹកជញ្ចូនទៅបញ្ចូល នៅរាជធានីភ្នំពេញ ក្នុង១ធុងថ្លៃ១៦ដុល្លារ។
កន្លងទៅ លោកគ្រៀងគរដល់អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ បានសម្របសម្រួល ដល់ការដឹកជញ្ជូនគ្រប់ធុងអុកស៊ីហ្សែន ប្រើរួចរាល់ហើយ យកទៅបញ្ចូលនៅរាជធានីភ្នំពេញ ដោយមិនគិតថ្លៃផងដែរ៕ (ដោយ)៖ សិរី វឌ្ឍនៈ



-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម៣ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


