ព័ត៌មានជាតិ
បែកគ្នា៣ខែលឺគេខ្សឹបថាប្រពន្ធខ្លួនមានគេចូលស្ដីទាញកាំបិតប៉ងសម្លាប់ប្រពន្ធ
ភ្លើងប្រច័ណ្ឌខ្លាំងបុរសម្នាក់ហ៊ានប៉ុនប៉ងសម្លាប់ប្រពន្ធគ្រាន់តែគេនិយាយថាប្រពន្ធមានគេជិតចូលស្តីដណ្តឹងសំណាងណាស់មិនបានសម្រេចអ្នកជិតខាងចូលទៅជួយទាន់។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៥៖៣០ នាទី ថ្ងៃទី ២៧ ខែកក្កដា នៅភូមិកសិណ ឃុំថ្មពួក ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

បុរសជនសង្ស័យជាប្ដីឈ្មោះ សឿន ច័ន្ទវិឈុន អាយុ ៣១ ឆ្នាំ ចំណែកប្រពន្ធឈ្មោះ ឈ្លាន ផល្លា អាយុ ៣០ ឆ្នាំ រស់នៅភូមិកើតហេតុ។
នាយការិយាល័យនគរបាលកម្រិតស្រាល លោក ពេជ្រ ប៊ុនធឿន បានឱ្យដឹងថា បុរសជនសង្ស័យបានសារភាពប្រាប់ដំណើរឿងថា ពួកគេទាំង២នាក់ជាប្តីប្រពន្ធនិងគ្នា រយៈពេលជាង ១០ ឆ្នាំមកហើយ និងមានកូនប្រុសស្រី ២ នាក់ ដោយសារតែមិនចុះសម្រុងនិងគ្នាបែកគ្នាក៏បានបែកគ្នា៣ខែកន្លងមកហើយ តែមិនបានលែងលះគ្នានោះទេ ដោយប្រពន្ធមានជំងឺរោគស្បូន ហើយមកដេកនៅផ្ទះឪពុកម្តាយរបស់គេ ចំណែកប្តីនៅផ្ទះឪពុកម្តាយរបស់ខ្លួន។

ដោយសារប្រពន្ធមានជំងឺរោគស្បូនប្រពន្ធបានឱ្យប្ដីយកប្រពន្ធមួយទៀត តែប្ដីមិនទាន់យក។
នៅថ្ងៃកើតហេតុខ្លួនបានផឹកស្រាស្រវឹង ហើយមានគេប្រាប់ថាប្រពន្ធរបស់ខ្លួនមានគេប្រុងស្តីដណ្តឹងហើយ ធ្វើឲ្យខ្លួនមានកំហឹង ក៏ជិះម៉ូតូកាន់កាំបិតប៉័ងតោប៉ុនប៉ងសម្លាប់ប្រពន្ធចោលពេលមកដល់ផ្ទះឃើញនាងកំពុងដេកលើអង្រឹងក្រោមផ្ទះ មិនបានសួរនាំអ្វីក៏ចាប់សក់ក្បាលគម្រាមសម្លាប់ចោលឲ្យកូនកំព្រា តែត្រូវបងប្អូន និងអ្នកជិតខាងឃើញក៏មកប្រតាយប្រតប់ចាប់ដកយកកាំបិតតាំងតោបានប្តីរបួសត្រង់ក្បាលពេលប្រតាយប្រតប់គ្នា។
លោកវរសេនីយ៍ទោ ពេជ្រ ប៊ុនធឿន បានបញ្ជាក់ថាដោយផ្អែកលើចម្លើយសារភាព សាក្សីនៅកន្លែងកើតហេតុ និងមានវត្ថុតាងជាក់ស្តែង ជនសង្ស័យកម្លាំងនគរបាលជំនាញ ព្រហ្មទណ្ឌកំរិតស្រាលបានកសាង
សំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ ដោយៈ វ៉ាន់ ណាង
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


