ព័ត៌មានជាតិ
ចាប់ខ្លួនមន្ត្រីយោធាពាក់ផ្កាយ២ម្នាក់ប្រើហិង្សាលើស្ត្រី
កំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី៣០ ខែកក្កដា ឆ្នាំ២០២១ នេះ មន្ត្រីយោធាផ្កាយ២ម្នាក់ ឈ្មោះ សូយ ចាន់សឿន មានតួនាទីជានាយរងទីចាត់ការអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលខេត្តកំពង់ស្ពឺ ត្រូវបានឃាត់ខ្លួនពាក់ព័ន្ធករណីប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរទៅលើស្ត្រីម្នាក់ដែលមានឈ្មោះថា ឌួង ហេម៉ាលីស។
សមត្ថកិច្ចឃាត់ខ្លួនមន្ត្រីយោធារូបនោះ គឺធ្វើឡើងតាមដីកាបង្គាប់ឲ្យនាំខ្លួន របស់លោក តុប ឈុនសុង ចៅក្រមស៊ើបសួរសាលាដំបូងខេត្តកំពង់ស្ពឺ ដែលចោទប្រកាន់ពីបទ(ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងបង្ខាំងមនុស្សដោយខុសច្បាប់) ប្រព្រឹត្តនៅក្រុងតាខ្មៅ ខេត្តកណ្តាលនិងខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ តាមបញ្ញត្តិមាត្រា ២១៨ និងមាត្រា ២៥៣ នៃក្រមព្រហ្មទណ្ឌ។
ពាក់ព័ន្ធការឃាត់ខ្លួនមន្ត្រីយោធាផ្កាយ២ សូយ ចាន់សឿន លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា នៅពេលនេះសមត្ថកិច្ចកំពុង ធ្វើការសួរនាំលោកផ្កាយ២តាមនីតិវិធី មុនបញ្ជូនទៅតុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ ការឃាត់ខ្លួនលោកផ្កាយ២ សូយ ចាន់សឿន គឺយោងតាមពាក្យបណ្តឹងរបស់ស្ត្រីម្នាក់ឈ្មោះ ឌួង ហេម៉ាលីស អាយុ៤១ ឆ្នាំ មុខរបរពាណិជ្ជករ មានទីលំនៅផ្ទះលេខ៤៧ ផ្លូវលេខ៣៥២ សង្កាត់បឹងកេងកងទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងអនុវត្តតាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់ចៅក្រមស៊ើបសួរសាលាដំបូងខេត្ត។
បើតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឲ្យដឹងថា កាលពីវេលាម៉ោង១០ និង៣០នាទី ថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ នៅក្នុងរថយន្តដែលកំពុងជិះតែ២នាក់ ស្ថិតលើដងផ្លូវនៅចំណុចរង្វង់មូលតាខ្មៅ ទីរួមខេត្តកណ្តាល លោក សូយ ចាន់សឿន បានវាយដំជនរងគ្រោះ និង បានដកកាំភ្លើងខ្លីភ្ជង់គំរាមមិនឲ្យស្រែក ថែមទាំងគំរាមបាញ់បាក់ជើង និង បាញ់សម្លាប់ចោល តាមផ្លូវរហូតដល់ខេត្តកំពង់ស្ពឺ ស្ថិតនៅភូមិចំការចេក ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។
ពាក្យបណ្តឹងបន្តថា បន្ទាប់មកទៀតលោក សូយ ចាន់សឿន បានបង្ខាំងជនរងគ្រោះទុកក្នុងផ្ទះកូនចៅរបស់គាត់ឈ្មោះ ស្រី សម្បត្តិ ដែលមានតួនាទីជានាយស្តីទីការិយាល័យអភិវឌ្ឍន៍ អគ្គបញ្ជាការដ្ឋាន នៃក្រសួងការពារជាតិ រហូតដល់ម៉ោង៧ យប់ ទើបបានសមត្ថកិច្ចនគរបាលខេត្ត ចុះទៅអន្តរាគមន៍ រំដោះជនរងគ្រោះចេញពីផ្ទះ យកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ពាក្យក្នុងបណ្តឹងនោះជនរងគ្រោះបានសំណូមពរតុលាការ ចាប់ខ្លួន លោកផ្កាយ២ សូយ ចាន់សឿន ចាត់ការតាមផ្លូវច្បាប់ និង ទាមទារសំណងព្យាបាលរបួសចំនួន១ លានដុល្លារអាមេរិក ព្រមទាំងជំងឺចិត្តចំនួន១ លាន ដុល្លារអាមេរិកថែមទៀត។
សូមរម្លឹកថា ស្ត្រីឈ្មោះ ឌួង ហេម៉ាលីស កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២១ ក៏ធ្លាប់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ធ្វើការឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យនាំខ្លួនលោក សេង រិទ្ធី ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ផងដែរ ។
ការចាប់ខ្លួនស្ត្រីឈ្មោះ ឌួង ហេម៉ាលីស ត្រូវបានសមត្ថកិច្ចឲ្យដឹងថា ជាការអនុវត្តតាមសាលក្រមកំបាំងមុខលេខ ៣១៣ «ខ១» ចុះថ្ងៃទី ៣១មករា ២០១៩ របស់សាលាដំបូងរាជធានីភ្នំពេញ ដោយវិនិច្ឆ័យសេចក្ដីផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២ ឆ្នាំ ពីបទ « មិនបំពេញកាតព្វកិច្ចចំពោះឧបករណ៍អាចជួញដូរបាន និងប្រតិបត្តិការទូទាត់ប្រាក់ ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ តាមមាត្រា២៣១ នៃច្បាប់ស្ដីពីឧបករណ៍អាចជួញដូរបាន។ បន្ទាប់ពីសមត្ថកិច្ចនាំខ្លួនស្ត្រីឈ្មោះ ឌួង ហេម៉ាលីស ទៅបង្ហាញចំពោះមុខតុលាការ នៅថ្ងៃដដែលនោះ ចៅក្រមស៊ើបសួរបានសម្រេច ចេញដីកាឃុំខ្លួនដាក់ពន្ធនាគារ(មណ្ឌលអប់រំកែប្រែម២) ជាបណ្តោះអាសន្ន៕
ដោយ ៖ មករា
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



