ព័ត៌មានជាតិ
ដកហូតថ្នាំញៀនបានជាង២០០កញ្ចប់ និងមនុស្ស៨នាក់ ក្នុងករណីចុះបង្ក្រាប
បក្ខពួកជួញដូរនិងប្រើប្រាស់គ្រឿងញៀនចំនួន០៨នាក់ ត្រូវបានកម្លាំងនៃ អធិការដ្ឋាននគរបាលខណ្ឌដូនពេញ បើកប្រតិបត្តិការបង្ក្រាបបន្តបន្ទាប់រយៈពេល២ថ្ងៃនេះ ដកហូតថ្នាំញៀនបានជាង២០០កញ្ចប់ជាវត្ថុតាង ផងដែរ។

អធិការនគរបាលខណ្ឌដូនពេញលោក ទៀង ច័ន្ទសារបានឲ្យដឹងថាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២១និង១៥នាទី កម្លាំងផ្នែកប្រឆាំងគ្រឿងញៀន បានបើកការស្រាវជ្រាវឈានដល់ ការបង្ក្រាបជាក់ស្តែងករណីជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចក្តាន់ពីរR6 ផ្លូវរថភ្លើង ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ដោយបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ សុង ដេត ភេទប្រុស អាយុ២៣ឆ្នាំ និងបានដកហូតវត្ថុតាងគ្រឿងញៀន ចំនួន២០៩កញ្ចប់តូចធំ។

លោកអធិការនគរបាលខណ្ឌដូនពេញបន្តទៀតថា លុះដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ កម្លាំងជំនាញបានប្រើប្រាស់វិធានការយកចម្លើយ ជនសង្ស័យបានសារភាពថា ខ្លួនបានទិញគ្រឿងញៀនពីឈ្មោះ ស៊ីន (មេខ្លោង) ភេទប្រុស អាយុ២៥ឆ្នាំ ស្នាក់នៅទីតាំងខាងលើ ប៉ុន្តែជនសង្ស័យ បានដឹងខ្លួនបានរត់គេចខ្លួនបាត់ ដោយនៅតែអនុវត្តន៍តាមគោលការដឹកនាំកម្លាំងជំនាញខណ្ឌ ប៉ុស្តិ៍បានសហការជាមួយកម្លាំងបញ្ជាការឯកភាពខណ្ឌ ចុះធ្វើការបង្ក្រាបជាក់ស្តែង ហើយឆែកឆេរត្រួតពិនិត្យចំពោះទីតាំងតំបន់ខាងលើ រកឃើញវត្ថុតាង ជាឧបករណ៍ប្រើប្រាស់ថ្នាំញៀនមួយចំនួន និងដាវកែច្នៃខុសច្បាប់ចំនួន០១ដើម និងបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់(ប្រុស) បន្ថែមទៀត ដែលរួមមាន៖ ១. ឈ្មោះ សាន សីហា ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ២. ឈ្មោះ វណ្ណ ចាន់ថា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ៣. ឈ្មោះ ស សិលា ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងសំណង់ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ៤. ឈ្មោះ រស់ យ៉ា ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់កង់បី ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ៥. ឈ្មោះ ហុក សុខឡេង ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់PassApp ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន)។ ៦. ឈ្មោះ សួន បូរ៉ា ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករ ស្នាក់នៅបន្ទប់ជួល ក្រុម៣៩ ភូមិ៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ(ឃាត់ខ្លួន) ។ ៧. ឈ្មោះ លី ចាន់ណាក់ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ និងទីលំនៅមិនពិតប្រាកដ(ឃាត់ខ្លួន)។




លោកអធិការបញ្ជាក់ទៀតថា ជាលទ្ធផលសរុបនៃកិច្ចប្រតិបត្តិកម្លាំងយើង បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៨នាក់ និងបានដកហូតវត្ថុតាងគ្រឿងញៀនសរុប ចំនួន២០៩កញ្ចប់(២០៦កញ្ចប់តូច និង០៣កញ្ចប់ធំ, ជញ្ជីងស្រាប់ថ្លឹងថ្នាំញៀនចំនួន០១, ដាវកែច្នៃចំនួន០១ដើម, ឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ ចំពោះមុខ កម្លាំងជំនាញខណ្ឌ-ប៉ុស្តិ៍ កំពុងបន្តស្រាវជ្រាវរកបក្ខពួកមេក្លោង និងក្រុមដទៃផ្សេងទៀត ព្រមទាំងកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តតាមនីតិវិធី៕
អត្ថបទ៖ រស្មី
សូមចុចអាន៖ ប្រទះឃើញហ្វូងដំរីព្រៃនៅក្នុងដែនជម្រកសត្វព្រៃកែវសីមា

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា