Connect with us

ព័ត៌មានជាតិ

បុរសជនសង្ស័យជាឃាតក​វាយសម្លាប់បុរសវ័យចំណាស់ម្នាក់​នឹងត្បូងចប

បានផុស

នៅ

បុរសវ័យចំណាស់ម្នាក់បានស្លាប់ ខណៈយុវជនស្រវឹងស្រាវាយនឹងត្បូងចប។ ហេតុការណ៍នេះ បានកើតឡើង នៅថ្ងៃទី ៨ ខែសីហា ស្ថិតនៅ ភូមិព្រាននិល​ ឃុំព្រៃតូច​ ស្រុកមោងឫស្សី​ ខេត្តបាត់ដំបង​។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឱ្យដឹងថា បុរសជនសង្ស័យមានឈ្មោះ​​ ឡី​ លី​ អាយុ២៧ឆ្នាំ​ រស់នៅភូមិចកធំ​ ឃុំកកោះ​ មុនពេលកើតហេតុគេបានផឹកស្រាស្រវឹងបានទាញចបវាយនិងកាប់លេីជនរងគ្រោះឈ្មោះ​ វ៉ាន់​ ប្រឹក្សា​ ហៅ ញេស អាយុ៥៥ឆ្នាំ​ រស់នៅភូមិចកធំ​ ឃុំកកោះ​ ស្រុកមោងឫស្សី​ បណ្តាលឱ្យជនរងគ្រោះស្លាប់នៅនឹងកន្លែងកេីតហេតុ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ភ្លាមៗនោះដែរក្រោយពេលកើតហេតុ កម្លាំងផ្នែកនគរយុត្តិធម៌ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃតូច និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកកោះ បានចុះធ្វើការស្រាវជ្រាវ រហូតឃាត់ខ្លួនបាន នៅវេលា​ម៉ោង ១ និង ១៥ នាទីរសៀល នាថ្ងៃខែឆ្នាំដដែល នៅចំណុចភូមិព្រាននិល ឃុំព្រៃតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង រួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកមោងឫស្សីដើម្បីសាកសួរ។

បើតាមការអះអាងពីប្រភពមួយចំនួនបាននិយាយថា ជនសង្ស័យគឺជាមនុស្សស្រវឹងខួប រហូតធ្វើអោយប្រពន្ធចុះចោលជាង១ឆ្នាំមកហើយ ប៉ុន្តែក្រោយពីបានកាប់បុរសវ័យចំណាស់នេះស្លាប់ហើយគេបែរជាចោទថា ជន​រងគ្រោះបានដេករួមភេទជាមួយប្រពន្ធខ្លួនចំនួន៧លើករួចមកហើយ បានជាគេសម្លាប់បែបនេះ។

បើទោះបីជាគេខំឆ្លើយបែបនេះក្តីក៏អ្នកភូមិគ្មាននរណាជឿដែរព្រោះគេស្គាល់ពីសាវតាឃាតករនេះច្បាស់ណាស់៕ អត្ថបទ : សោ និយមរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម