ព័ត៌មានជាតិ
ខេត្តព្រៃវែង មានអ្នកឆ្លងកូវីដជាង៥ពាន់នាក់ និងស្លាប់ជិត១០០នាក់
ខេត្តព្រៃវែង ជាខេត្តមួយក្នុងចំណោមខេត្តដទៃទៀតដែលផ្ទុះឆ្លងជំងឺកូវីដ-១៩ ធ្ងន់ធ្ងរ ដែលធ្វើឲ្យខេត្តនេះមានចំនួនអ្នកឆ្លងជំងឺដ៏កាចសាហាវនេះ កើនឡើងជាង៥ពាន់នាក់ ចាប់ពីមានការផ្ទុះឆ្លងរាលដាលចូលក្នុងសហគមន៍ និងមានអ្នកស្លាប់ជិត១០០នាក់។
យោងតាមរបាយការណ៍ប្រចាំថ្ងៃរបស់រដ្ឋបាលខេត្តបានបង្ហាញថា គិតត្រឹមថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ នេះ ខេត្តព្រៃវែងមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៥,០៤៦នាក់ ខណៈអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នេះ មានចំនួន៨៨នាក់។
រដ្ឋបាលខេត្តបានបង្ហាញថា ក្នុងចំណោមអ្នកជំងឺទាំង ៥,០៤៦នាក់ មាន ៣,៩០៧នាក់ បានជាសះស្បើយ និង១,០៥១នាក់ កំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យក្រុង-ស្រុក នៃខេត្ត។
សូមបញ្ជាក់ថា នៅថ្ងៃទី១០ ខែសីហា នេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ថ្មីចំនួន៦៤នាក់បន្ថែមទៀត ក្នុងនោះមានស្រី៤៤នាក់៕
អត្ថបទ ៖ សុខុម




-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន