Connect with us

ព័ត៌មានជាតិ

ឆមាសទី១ឆ្នាំនេះ មានពលរដ្ឋខ្មែរវិលត្រឡប់ពីក្រៅប្រទេសប្រមាណ១៥ម៉ឺននាក់​

បានផុស

នៅ

​លោកស្រី ជូ ប៊ុន​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិន្ដ្រៃយ៍​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​មានប្រសាសន៍ថា​ នៅ​ឆមាស​ទី​១​ឆ្នាំ​២០២១​នេះ ​មាន​ប្រជាពលរដ្ឋ​ខ្មែរ​វិលត្រឡប់​ពី​ក្រៅប្រទេស សរុប​ប្រមាណ​១៥​ម៉ឺន​នាក់​ ភាគច្រើន​ជា​អ្នកមាន​ជីវភាព​ខ្វះខាត​ហើយ​ពួកគាត់​នៅតែ​បន្ដ​វិល​ត្រឡប់មក​កម្ពុជា​ជា​បន្ដបន្ទាប់​ទៀត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែង​កិច្ចប្រជុំ​ក្រុមការងារ​ជំនាញ​អន្តរក្រសួង​-​ស្ថាប័ន​ទាំង​៦ ប្រចាំឆមាស​ទី​១ ឆ្នាំ​២០២១ លើ​ការងារ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​ថ្ងៃទី​១២​ ខែសីហា​នេះ តាម​ប្រព័ន្ធ​វីដេអូ​សន្និសីទ​ក្រោម​អធិបតីភាព សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) លោកស្រី ជូ ប៊ុន​អេង បាន​ប្ដេជ្ញា​និង​លើក​ទិសដៅ​បន្ដ​នូវ​ឆមាស​ទី​២ ក្នុងនោះ​បន្ត​ពង្រឹងសមត្ថភាព​មន្ត្រី​អនុវត្ត​ច្បាប់ និង​មន្ត្រី​ជួរមុខ​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​, បន្ត​ស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាប និង​ផ្តន្ទាទោស​បទល្មើស​ពាក់ព័ន្ធ​អំពើ​ជួញដូរ​មនុស្ស​, បន្ត​ពង្រឹង​កិច្ចសហការ​រវាង​មន្ត្រីនគរបាល​យុត្តិធម៌ និង​ស្ថាប័ន​អយ្យការ ក្នុងការ​អនុវត្ត​នីតិ​វិធី​ស៊ើបអង្កេត ប្រមូល​ភស្តុតាង ដើម្បី​ដាក់បន្ទុក​ជនល្មើស​ជួញដូរ​មនុស្ស​, បន្ត​ពង្រឹង​កិច្ចសហការ​ជាមួយ​សមត្ថកិច្ច​ប្រទេស​ពាក់ព័ន្ធ ដើម្បី​ជំរុញ​ការអនុវត្ត​ច្បាប់ និង​យុត្តិធម៌​ព្រហ្មទណ្ឌ ក្នុងការ​បង្ក្រាប​បទល្មើស​ជួញដូរ​មនុស្ស​ឆ្លងដែន​, ជំរុញ​ការអនុវត្ត​នីតិវិធី នៃ​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់​ក្នុង​វិស័យ​ព្រហ្មទណ្ឌ ជា​ដើម​។​

សម្ដេច​ក្រឡាហោម ស ខេង បាន​គាំទ្រ និង​ឯកភាព​ចំពោះ​របាយការណ៍​ឆមាស​ទី​១ និង​ទិសដៅ​ការងារ​បន្ដ​សម្រាប់​ឆមាស​ទី​២ រប​ស់គ​.​ជ​.​ប​.​ជ ហើយ​សម្ដេច​ក៏បាន​ណែនាំ​ដល់​ក្រុមការងារ​ឲ្យ​បំពេញការងារ​របស់ខ្លួន​បន្ថែមទៀត ដើម្បី​ឲ្យ​កាន់តែ​ទទួលបាន​ជោគជ័យ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស នៅ​ប្រទេស​កម្ពុជា​។​

សម្ដេច​ក្រឡាហោម បាន​ណែនាំ​ឱ្យ​ក្រុមការងារ​ទាំងអស់​ត្រូវ​បន្ដ​កិច្ចសហប្រតិបត្តិការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់ ទាំង​ជាតិ និង​អន្ដរជាតិ ដើម្បី​ចូលរួម​ក្នុង​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។ បន្ថែម​ពីនេះ សម្ដេច​ក៏បាន​អំពាវនាវ និង​ស្វាគមន៍​ចំពោះ​ការចូលរួម​របស់​ប្រជាពលរដ្ឋ​ទូទៅ តាមរយៈ​មធ្យោបាយ​ផ្សេងៗ ដូចជា ផ្ដល់ព័ត៌មាន​អំពី​បទល្មើស​ជួញដូរ​មនុស្ស ជាដើម​។​

សម្ដេច​ក្រឡាហោម បានបង្ហាញ​ក្ដីសង្ឃឹម​យ៉ាង​មុតមាំ​ថា ក្រុមការងារ គ​.​ជ​.​ប​.​ជ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ទាំង​អស់​នឹង​បន្ដ​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស ដែលជា​ការរួមចំណែក​ដល់​សេចក្ដី​សុខ និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ ហើយក៏​ជាការ​លើកមុខ​មាត់​ប្រទេសជាតិ​ផងដែរ​៕​

អត្ថបទ ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ វិនាទី មុន

អ្នកនាំពាក្យគ្រោះមហន្តរាយ ៖ កម្ពុជា មិនមានកន្លែងណាមួយកើតមាន បញ្ហារញ្ជួយដីទេ

ផន ស្រីពី
ជីវិតកម្សាន្ដ៥៦ វិនាទី មុន

ផន ស្រីពី មោទនភាព ព្រោះបានរួមចំណែកការងារសង្គម និងស្វែងយល់ពីប្រវត្តិសាស្រ្តជាតិ នៅខេត្តស្ទឹងត្រែង

ជីវិតកម្សាន្ដ៨ នាទីutes មុន

តារា​ថៃច្រើននាក់ រត់ប្រាសអាយុចេញពី​ខុនដូ ​ បន្ទាប់ពីគ្រោះ​រញ្ជួយ​ដី​វាយប្រហារអគារខ្ពស់​ៗ​

សន្តិសុខសង្គម៣៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៤១ នាទីutes មុន

កសិករចិញ្ចឹមគោបាយជិត ៣០០ក្បាល ផ្ដាំកសិករផ្សេងឱ្យងាកមកចិញ្ចឹមគោប្រភេទនេះ ព្រោះងាយស្រួលចិញ្ចឹម

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៩ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

សន្តិសុខសង្គម៣៦ នាទីutes មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម