ព័ត៌មានជាតិ
អភិបាលខេត្តព្រះសីហនុ ចុះពិនិត្យការចាក់វ៉ាក់សាំងដូសទី៣ ជូនកងទ័ពនិងគ្រួសារ នៅតំបន់សឹករង
លោក គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ បានដឹកនាំមន្ត្រីក្រោមឱវាទអញ្ជើញចុះត្រួតពិនិត្យការចាក់វ៉ាក់សាំង Astra Zeneca ដូសទី ៣ ជូនកងទ័ព នៅតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ។
មានប្រសាសន៍សំណេះសំណាលជាមួយ បងប្អូនកងទ័ព និងក្រុមគ្រួសារកងទ័ព នាឱកាសនោះ លោកអភិបាលខេត្ត បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ គិតគូរអំពីសុខុមាលភាពប្រជាពលរដ្ឋ សម្ដេចតេជោ ហ៊ុន សែន បានខិតខំស្វែងរកវ៉ាក់សាំងចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេស ទាំងដូសទី១ ដូសទី២ និង ចាប់ផ្ដើមចាក់វ៉ាក់សាំង ដូសទី ៣ ដែលជាដូសជំរុញ ជូនបងប្អូននៅតាមបណ្ដាខេត្ត ដែលកំពុងប្រឈម ការឆ្លងរាលជំងឺកូវីដ-១៩ បម្លែងថ្មី Delta។ ជាមួយគ្នានេះ ការចាក់វ៉ាក់សាំងដូសទី ៣ ដែលជាដូសជំរុញនេះ គឺចាក់ជូនសម្រាប់បងប្អូនកងទ័ព និងគ្រួសារកងទ័ព សម្រាប់ជំហ៊ានដំបូង។



ឆ្លៀតក្នុងឱកាសនោះដែរ លោកអភិបាលខេត្ត ក៏បានរំលឹកបន្ថែមថាទោះបីជា បងប្អូន និងក្រុមគ្រួសារ បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ តាំងពីដូសទី១ ដល់ដូសទី៣ រួចរាល់ហើយ ក៏សូមបងប្អូនត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់បំផុត ដោយអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល និងអនុសាសន៍ ៣កុំ ៣ការពារ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។




ជាមួយគ្នានេះដែរលោកអភិបាលខេត្ត បានថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យកងទ័ព តំបន់ប្រតិបត្តិការសឹករងខេត្ត ដែលបានចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាមួយរាជរដ្ឋាភិបាល ក៏ដូចជារដ្ឋបាលខេត្ត ដែលកំពុងត្រូវការក្រុមគ្រូពេទ្យជាចាំបាច់ និងបានផ្ដាំផ្ញើបន្ថែមដល់ លោកឧត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ត្រូវបន្តផ្សព្វផ្សាយដល់កងកម្លាំងនៅក្នុងអង្គភាព ឱ្យយកការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ជាភារកិច្ចស្នូល និងត្រូវដើរតួជាភ្នាក់ងារផ្សព្វផ្សាយអប់រំដល់ ក្រុមគ្រួសារ និងប្រជាពលរដ្ឋ អំពីវិធានការការពារជំងឺកូវីដ-១៩ ដើម្បីចូលរួមការកាត់ផ្តាច់ឬសគល់នៃការចម្លងជំងឺដ៏កាចសាហាវនេះ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង



