ព័ត៌មានជាតិ
កំពង់ចាមត្រៀមទីតាំងធំៗ៤កន្លែង ដាក់មនុស្សជាង៣០០០នាក់ ធ្វើជាមណ្ឌលចត្តាឡីស័កទទួលពលករមកពីថៃ
លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានឲ្យដឹងថា រដ្ឋបាលខេត្តកំពង់ចាម បានរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលជំងឺកូវីដ១៩ បន្ថែមទៀតចំនួន៤កន្លែងធំៗ ដើម្បីត្រៀមទទួលពលករវិលត្រឡប់មកពីប្រទេសថៃ។
លោកអភិបាលខេត្តបានបន្តថា យើងបានជួសជុលឃ្លាំងចំនួន៣ទីតាំង ដោយទីតាំងទី១នៅក្នុងក្រុងកំពង់ចាម មាន៧អគារ អាចទទួលពលករ ៦១៧នាក់, ទីតាំងទី២. នៅស្រុកកងមាស មាន១អគារ អាចទទួលពលករ ១៣២៦នាក់ និងទីតាំងទី៣ នៅស្រុកកំពង់សៀម សម្រាប់រៀបចំជាមន្ទីរពេទ្យកម្រិតស្រាលខេត្ត និងព្យាបាលអ្នកជំងឺដែលតា ដែលអាចដាក់អ្នកជំងឺបានប្រមាណ៨០០នាក់ ព្រមទាំងពង្រីកបន្ថែមចំនួន៤អគារទៀត ស្មើនឹង៣៩បន្ទប់ នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ដែលអាចទទួលពលករមកធ្វើចត្តាឡីស័កចំនួន៣៨៣នាក់។

លោក យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី ប្រធានប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានក្រុមការងាររាជដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ចាម បានធ្វើការណែនាំដល់ ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុង ស្រុក, តំណាងរាស្ត្រ ក៏ដូចជាសមាជិកព្រឹទ្ធសភា ត្រូវចូលរួមសហការជាមួយគណៈកម្មការខេត្តប្រយុទ្ធនឹងកូវីដ១៩ ដោយគាំទ្រនិងឧបត្ថម្ភតាមគ្រប់មធ្យោបាយ ជាពិសេសផ្នែកសម្ភារៈ និងថវិកា ដល់រដ្ឋបាលក្រុង ស្រុក ដើម្បីបន្តត្រៀមរៀបចំមណ្ឌលចត្តាឡីស័ក និងមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ដែលជាពលករពលការិនី មានទីលំនៅក្នុងខេត្តកំពង់ចាម ហើយត្រូវបានបញ្ជូនពីបណ្តាខេត្តជាប់ព្រំដែនមកបន្តធ្វើចត្តាឡីស័ក និងព្យាបាលនៅមូលដ្ឋានស្រុកកំណើតរបស់ខ្លួនវិញ។



លោក ឧបនាយករដ្ឋមន្ត្រី បានណែនាំ សូមឲ្យ ផ្អាកទទួលយកអ្នកពាក់ព័ន្ធនឹងអ្នកវិជ្ជមានកូវីដ-១៩ ដែលមិនមែនជាប្រភេទមេរោគបំប្លែងថ្មី ដែលតា មកធ្វើចត្តាឡីស័កនៅតាមមណ្ឌលចត្តាឡីស័ករបស់រដ្ឋបាលក្រុង-ស្រុក ដោយបង្វែរការធ្វើចត្តាឡីស័កនៅតាមផ្ទះរៀងៗខ្លួនវិញ។ ក្នុងករណីនេះ យើងត្រូវត្រៀមមណ្ឌលចត្តាឡីស័កទទួលយកពលករ ត្រឡប់មកពីប្រទេសថៃ ដែលភាគច្រើនពាក់ព័ន្ធនឹងមេរោគកូវីដ-១៩ បំប្លែងថ្មីប្រភេទដែលតា។ លោកឧបនាយករដ្ឋមន្ត្រីបានស្នើសុំបន្ថែមព័ត៌មានពីករណីមេរោគកូវីដ-១៩ ប្រភេទដែលតា ដែលខេត្តបានរកឃើញ ដើម្បីពង្រឹងយន្តការគ្រប់គ្រប់កុំឲ្យរីករាលដាលក្នុងសហគមន៍។
គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ខេត្តកំពង់ចាម រកឃើញវិជ្ជមានកូវីដ១៩ ចំនួន៤,៤៨៥នាក់ ក្នុងនោះប្រភេទដែលតា មានចំនួន១៣ករណី, កំពុងសម្រាកព្យាបាល ៧៧៤នាក់, ជាសះស្បើយចំនួន ៣,៣៥៣នាក់ និងស្លាប់ ១០៣នាក់៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង



