ព័ត៌មានជាតិ
៣ថ្ងៃជាប់គ្នាអាជ្ញាធរខណ្ឌដូនពេញចុះរៀបចំសណ្តាប់ធ្នាប់ក្នុងមូលដ្ឋាន
ដើម្បីរក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់និងរបៀបរៀបរយឲ្យបានល្អប្រសើរថែមទៀតនោះ គណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់សាធារណៈក្នុងមូលដ្ឋាន ដោយចាប់ឃាត់យានយន្តឈប់ចតគ្មានសណ្តាប់ធ្នាប់យកមករក្សាទុកព្រមទាំងហាមឃាត់ការលក់ដូរ ឬការតសំណង់សំយាបផ្ទះលយចូលចិញ្ចើមផ្លូវនិងបាញ់លាងទឹកសម្អាតផ្លូវ។

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២១នេះថា ជាក់ស្តែងរយៈពេល៣ថ្ងៃនេះ លោកបានបញ្ជាឲ្យកម្លាំងអាជ្ញាធរបន្តចុះរៀបចំសណ្តាប់ធ្នាប់នៅថ្ងៃអង្គារ ទី១០ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះអនុវត្តការងារដូចខាងក្រោម

១/.កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក ជួន វិចិត្រ អធិការរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ លោក កែម ហេង ប្រធានស្តីទី ផ្នែកសណ្តាប់ធ្នាប់ខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមានដូចជា មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវលេខ ៩០០ ៩៣ ១០៦ ១០៨ ១៣០ ១៣៦ ១៤៤ ១៤៨ ១៣ ១៩ ២៤២ ៧០ ជាលទ្ធផល÷
– ចាក់សោរកង់រថយន្តទុកនៅនឹងកន្លែងចំនួន ០១គ្រឿង
– ធ្វើកំណត់ហេតុ និងកិច្ចសន្យា កាត់សំយ៉ាបបានចំនួន ០៤ទីតាំង
– បានចូលរួមកាត់សំយ៉ាដោយស្ម័គ្រចិត្តបានចំនួន ០៦ទីតាំង
– ឃាត់ម៉ូតូរ៉ឺម៉កលក់ដូរចំនួន ០២គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ
– ផ្សព្វផ្សាយហាមការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។

ជាក់ស្តែងទៀតនៅថ្ងៃពុធ ទី១១ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះអនុវត្តការងារដូចខាងក្រោម
១/.កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក ជួន វិចិត្រ អធិការរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ លោក កែម ហេង ប្រធានស្តីទី ផ្នែកសណ្តាប់ធ្នាប់ខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមានដូចជា មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវលេខ ៩០០ ៩៣ ១០៦ ១០៨ ១៣០ ១៣៦ ១៤៤ ១៤៨ ១៣ ១៩ ២៤២ ៧០ ជាលទ្ធផល÷

– ស្ទូចរថយន្តយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំនួន ០៥គ្រឿង ចាក់សោរទុកនៅនឹងកន្លែងចំនួន ០១គ្រឿង
– ឃាត់រថយន្តតាក់ស៊ីចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ
– ធ្វើកំណត់ហេតុ និងកិច្ចសន្យា កាត់សំយ៉ាបបានចំនួន ១០ទីតាំង
– បានចូលរួមកាត់សំយ៉ាដោយស្ម័គ្រចិត្តបានចំនួន ០៣ទីតាំង និងចំនួន ០១ទីតាំងមិនចូលរួមសហការ
– ឃាត់ម៉ូតូរ៉ឺម៉កលក់ដូរចំនួន ០២គ្រឿង ម៉ូតូកង់បីឥណ្ឌាចំនួន ០២គ្រឿង និងម៉ូតូចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ
– ផ្សព្វផ្សាយហាមការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។

និងនៅថ្ងៃព្រហស្បតិ៍ ទី១២ ខែសីហា ឆ្នាំ២០២១ ដោយអនុវត្តតាមគោលការណ៍ដឹកនាំរបស់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ បានចុះអនុវត្តការងារដូចខាងក្រោម
១/.កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដឹកនាំដោយលោក ប៊ុន សុភ័ក្ត្រ អភិបាលរងខណ្ឌ លោក ជួន វិចិត្រ អធិការរងខណ្ឌ លោក នី សាមិត្ត ប្រធានការិយាល័យ សាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្តាប់ធ្នាប់សាធារណៈខណ្ឌ លោក កែម ហេង ប្រធានស្តីទី ផ្នែកសណ្តាប់ធ្នាប់ខណ្ឌ បានចុះរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវមានដូចជា មហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម មហាវិថីព្រះសីហនុ មហាវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រិត ផ្លូវលេខ ៩០០ ៩៣ ១០៦ ១០៨ ១៣០ ១៣៦ ១៤៤ ១៤៨ ១៣ ១៩ ២៤២ ៧០ ជាលទ្ធផល÷

– ចាក់សោរទុកនៅនឹងកន្លែងចំនួន ០២គ្រឿង
– ឃាត់រថយន្តធុនធំចំនួន ០៣គ្រឿង និងរថយន្តតាក់ស៊ីចំនួន ០១គ្រឿង យកមករក្សាទុកនៅសាលាខណ្ឌដូនពេញ
– ធ្វើកំណត់ហេតុ និងកិច្ចសន្យា កាត់សំយ៉ាបបានចំនួន ០៣ ទីតាំង
– បានចូលរួមកាត់សំយ៉ាដោយស្ម័គ្រចិត្តបានចំនួន ០៦ទីតាំង និងចំនួន
– ផ្សព្វផ្សាយហាមការលក់ដូរនៅលើចិញ្ចើមផ្លូវសាធារណៈ។

អភិបាលខណ្ឌដូនពេញបានបញ្ជាក់ទៀតថាការបន្តចុះរៀបចំសណ្តាប់ធ្នាប់នេះនឹងបន្តធ្វើជាប្រចាំដើម្បីធ្វើយ៉ាងណាឲ្យក្នុងមូលដ្ឋានខណ្ឌដូនពេញមានសន្តិសុខសណ្តាប់ធ្នាប់ល្អប្រសើរនឹងម្យ៉ាងវិញសូមឲ្យបងប្អូនប្រជាពលរដ្ឋចូលរួមស្តាប់ការណែនាំរបស់អាជ្ញាធរដើម្បីរាជធានីរបស់យើងមានសោភណ្ឌភាពល្អនឹងចូលរួម៣កុំ៣ការពាររបស់រាជរដ្ឋាភិបាលដើម្បីជៀសឆ្ងាយពីជំងឺឆ្លងដ៏កាចសហាវនេះផងដែរ៕
អត្ថបទ ៖ រស្មី



-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


