Connect with us

ព័ត៌មានជាតិ

រដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី ២ ទុករយៈពេល ៧ ថ្ងៃ ឲ្យអាជីវករលក់ដូររំលោភ ចំណីផ្លូវសាធារណៈបញ្ឈប់ជាបន្ទាន់

បានផុស

នៅ

អាជីវករ​លក់ដូរ​រំលោភ​ចំណី​ផ្លូវ​សាធារណៈ​តាម​បណ្ដោយ​ផ្លូវ ២១៧ (​ចំការ​ដូង​) , ផ្លូវ ៣៧១ , ៧៧​ បេ​តេ , ១៩MC , ផ្លូវ ៥MC , គ្រប់​ផ្សារ​ក្រមួន​ទាំងអស់ ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​ ២ មាន​រយៈពេល ៧ ថ្ងៃ សម្រាប់​រុះរើ​ដោយ​ខ្លួនឯង បើ​មិន​ដូច្នោះ​ទេ អាជ្ញាធរ​នឹង​ចាត់វិធានការ​រដ្ឋបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្ដែង​កាលពី​ព្រឹក​ថ្ងៃ​ទី ១២ ខែ​កុម្ភៈ ឆ្នាំ​ ២០២៦ កម្លាំង​សង្កាត់​ស្ទឹងមានជ័យ​ទី​ ២ ចុះ​ចែក​លិខិត​ជូន​ដំណឹង​ទុក​រយៈពេល​ឲ្យ ៧​ ថ្ងៃ ជូន​អាជីវករ​លក់ដូរ​ដែល​រំលោភ​លើដី​ចំណីផ្លូវ​សាធារណៈ​ ត្រូវ​រុះរើ និង​បញ្ឈប់​ជាបន្ទាន់​រាល់​ការ​លក់ដូរ​រំលោភ​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ សណ្ដាប់ធ្នាប់​សាធារណៈ។

លោក ទូច សំអុល ចៅសង្កាត់​ស្ទឹងមានជ័យ​ទី​ ២ បានឲ្យដឹងថា ដោយ​អនុវត្ត​តាម​ការណែនាំ​ពី លោក សេង គន្ធ អភិបាល​ខណ្ឌ​មានជ័យ បាន​បញ្ជា​ឲ្យ​លោក ត្រូវ​ធ្វើ​យ៉ាងណា​រៀបចំ​សណ្ដាប់ធ្នាប់ ចំពោះ​អ្នក​លក់ដូរ​រំលោភ​ចំណី​ផ្លូវ​ទាំងអស់​នៅ​តាម​បណ្តោយ​ផ្លូវ​ ២១៧ (​ផ្លូវ​ចំការ​ដូង​) , ផ្លូវ​ ៣៧១, ផ្លូវ ៧៧BT(​ពី​ខ្លោងទ្វារវត្ត​អង្គ​ពោធិ៍​ញ្ញាណ​) , ផ្លូវ ១៩MC (​ភូមិ​ឫស្សី និង​ភូមិ​ឫស្សី​ ៣) , ផ្លូវ​ ៥MC (រោង​ចក្រ​បី​ជាន់​ភូមិ​ដំណាក់​ធំ ​៤) និង​គ្រប់​ផ្សារ​ក្រមួន ​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​ទី​ ២។

លោក​ចៅសង្កាត់ ​បន្ត​ថា ពលរដ្ឋ​ដែល​លក់ដូរ​រំលោភ​ដី​ចំណីផ្លូវ​សាធារណៈ ពិសេស​ម្ចាស់​ទីតាំង ​, ម្ចាស់​តូប​ ហាម​មិន​ឲ្យ​លក់ដូរ មិន​អនុញ្ញាត​ឲ្យ​ដាក់​តាំង​លក់​ប៉ះពាល់​ផ្លូវ​សាធារណៈ​ឡើយ។ ដូច្នេះ សូម​ពលរដ្ឋ​បញ្ឈប់​ជាបន្ទាន់ ធ្វើការ​រុះរើ​សំណង់ តូប ស្លាក​ប៉ាណូ សម្ភារ និង​ទំនិញ​ផ្សេងៗ ចេញ​ដោយ​ខ្លួនឯង​លើ​ដី​ចំណី​ផ្លូវ​សាធារណៈ ដោយ​ទុក​រយៈពេល ៧​ ថ្ងៃ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ។ ក្នុង​ករណី​មិន​ព្រម​អនុវត្ត​ទៅ​តាម​ខ្លឹមសារ​សេចក្ដីជូនដំណឹង​នេះ​ទេ រដ្ឋបាល​សង្កាត់​ស្ទឹង​មានជ័យ​ទី​ ២ នឹង​ចុះ​ចាត់​វិធានការ​រុះរើ​ចេញ​ឲ្យ​អស់ ដោយ​ពុំ​ទទួលខុសត្រូវ​រាល់​ការ​ខូចខាត​បាត់បង់​សម្ភារៈ​ដែល​មាន​នៅ​លើ​ទីតាំង​ខាងលើ​នេះ​ឡើយ។

លោក​ចៅសង្កាត់ ជឿជាក់​យ៉ាង​មុតមាំ​ថា បន្ទាប់ពី​ទទួល​បាន​នូវ​ឱសានវាទ​នេះ​ហើយ ប្រជាពលរដ្ឋ ក៏​ដូច​ជា​អាជីវករ នឹង​ភ្ញាក់​រលឹក​ចូលរួម​សហការ​គោរព​អនុវត្ត​តាម​សេចក្ដីជូនដំណឹង​នេះ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់៕

អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម