ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌកំបូល តម្រូវឱ្យអាជីវករលក់ដូរដាក់ស្លាកយីហោរំលោភលើ ចំណីផ្លូវសាធារណៈ រុះរើចេញ
កាលពីរសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៦ អាជ្ញាធរខណ្ឌកំបូល បានធ្វើការចុះចែកសេចក្ដីជូនដំណឹង ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ដែលសាងសង់សំណង់ និងដាក់ស្លាកយីហោរំលោភលើចំណីផ្លូវសាធារណៈ ឱ្យរុះរើចេញវិញ។



ដោយអនុវត្តតាមផែនការដឹកនាំរបស់លោក ឃឹម ស៊ុនសូដា អភិបាល នៃគណៈអភិបាលខណ្ឌកំបូល លោក ទ្រី ណារ៉េត អភិបាលរង នៃគណៈអភិបាលខណ្ឌកំបូល បានដឹកនាំមន្ត្រីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ និងអាជ្ញាធរសង្កាត់ ភូមិ ចុះរៀបចំសណ្ដាប់ធ្នាប់ របៀបរៀបរយសាធារណៈ និងចែកសេចក្ដីជូនដំណឹង ផ្សព្វផ្សាយ ណែនាំដល់ប្រជាពលរដ្ឋ និងអាជីវករលក់ដូរ ដែលសាងសង់សំណង់ និងដាក់ស្លាកយីហោរំលោភលើចំណីផ្លូវសាធារណៈ ឱ្យធ្វើការរុះរើចេញ ដោយឱ្យដកគម្លាតពីចេញពីផ្លូវសាធារណៈនៅតាមបណ្ដោយបេតុងចូលភូមិថ្មដា និងភូមិស្ងួនពេជ្រ ស្ថិតក្នុងភូមិសាស្ត្រសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។



អាជ្ញាធរ បញ្ជាក់ថា ករណីប្រជាពលរដ្ឋ និងអាជីវករលក់ដូរ មិនអនុវត្តតាមសេចក្ដីជូនដំណឹង ណែនាំផ្សព្វផ្សាយ អាជ្ញាធរ នឹងចាត់វិធានការតាមច្បាប់៕
អត្ថបទ ៖ សុខា



-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១២ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១៣ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


