Connect with us

ព័ត៌មានជាតិ

ខេត្ត​បន្ទាយមានជ័យ បើក​ដំណើរ​ការចាក់​វ៉ាក់សាំង​ជូន​ពលរដ្ឋ​ស្រុក​ថ្មពួក ​ជា​ស្រុក​ចុងក្រោយ

បានផុស

នៅ

​​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ ឯកឧត្តម ប៉ាល់ សំអឿន អ្នកតំណាងរាស្ត្រ​មណ្ឌល​បន្ទាយមានជ័យ អមដំណើរ​ដោយ លោក គឹ​ង វណ្ណៈ អភិបាលរង​ខេត្ត លោក អែម សុខា អភិបាលស្រុក​ថ្មពួក លោក ឡេ ចន្ទ​សង្វាត ប្រធាន​មន្ទីរ​សុខាភិបាល​រដ្ឋបាលខេត្ត បាន​អញ្ជើញ​បើក​យុទ្ធនា​ការចាក់​វ៉ាក់សាំង​ជូន​បងប្អូន​ប្រជាពលរដ្ឋ ទូទាំង​៦​ឃុំ ក្នុងស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ចំនួន​៣២០០០​ដូ​ស នា​ព្រឹក​ថ្ងៃទី​១៤ ខែសីហា ឆ្នាំ​២០២១​ដែលជា​ស្រុក​ចុងក្រោយ​គេ​នៃ​ការចាក់​វ៉ាក់សាំង​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូមបញ្ជាក់ថា ៩​ក្រុង​/​ស្រុក ទូទាំង​ខេត្តបន្ទាយមានជ័យ បាន​ដំណើរ​ការចាក់​វ៉ាក់សាំង​គ្រប់​ទាំងអស់ ស្រុក​ថ្មពួក​ជា​ស្រុក​ចុងក្រោយ​គេ​បាន​ដំណើរ​ការចាក់​ពីថ្ងៃ​នេះ​តាម​ផែនការ​។​

​ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​បាន​បន្តថា បើទោះបីជា​បងប្អូន​បានធ្វើ​ការចាក់​វ៉ាក់សាំង បង្ការ​ជំងឺ​កូ​វីដ​១៩​ហើយ​ក្ដី ក៏​បងប្អូន​ត្រូវតែ​បន្ត​អនុវត្តតាម​ការណែនាំរ​បស់ ក្រសួងសុខាភិបាល និង​អនុវត្ត​វិធាន ៣​ការពារ និង​៣​កុំ ឱ្យបាន​ខ្ជាប់ខ្ជួន​។​

​ឯកឧត្តម​អភិបាលខេត្ត មានប្រសាសន៍ថា វ៉ាក់សាំង​ដែល​ចាក់​ជូន​បងប្អូន​យើង​នាពេលនេះ គឺជា​ការផ្តល់ជូន​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​សម្តេច​បាន​ខិតខំ​គ្រប់បែបយ៉ាង ដើម្បី​រក​វ៉ាក់សាំង និង​បាន​ដាក់ចេញ​វិធានការ សម្រាប់​ចាក់​ជូន​ប្រជាពលរដ្ឋ​របស់​យើង​ឱ្យបាន​គ្រប់ៗ​គ្នា ដូច្នេះហើយ​បងប្អូន​ត្រូវគោរព​ដឹងគុណ​ចំពោះ​សម្តេច​។ សូម​អញ្ជើញ​ពុក​ម៉ែ​បងប្អូន​ទៅ​ចូលរួម​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​គ្របៗ​គ្នា ដើម្បី​ការពារ និង​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ​១៩៕​

អត្ថបទ៖ អពៅ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម